ទាន់ហេតុការណ៍
យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល ==> បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា ==> អរគុណសន្តិភាព សូមចូលរួមអបអរសាទរលោកឧត្តមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ដែលត្រូវបានទទួលការតែងតាំងជាប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦ ០៥៧បណ្ណត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន ៤ភូមិស្ថិតនៅឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ==> ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ ==> សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) ប្រចាំព្រះរាជាណាចក្រកម្ពុជា បើកកិច្ចប្រជុំចង្អៀតគណៈកម្មាធិការនាយក ដើម្បីត្រួតពិនិត្យសកម្មភាពការងារប្រចាំឆ្នាំ និងលើកទិសដៅការងារបន្តរបស់ខ្លួនសម្រាប់ឆ្នាំ២០២៥ ==> សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញដឹកនាំប្រជុំពេញអង្គព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ដើម្បីពិនិត្យហើយឱ្យយោបល់លើ៖ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា
0

សម្ដេច​តេជោ អបអរសាទរ កម្ពុជា​ដណ្តើមបាន​មេដាយមាស ប្រាក់ និង​សំរឹទ្ធ​ពី​ការប្រកួត​ប្រដាល់​ឃី​ក​បុក​ស៊ី​ង​ជើងឯក​អាស៊ី ២០២២

សម្ដេច​តេជោ អបអរសាទរ កម្ពុជា​ដណ្តើមបាន​មេដាយមាស ប្រាក់ និង​សំរឹទ្ធ​ពី​ការប្រកួត​ប្រដាល់​ឃី​ក​បុក​ស៊ី​ង​ជើងឯក​អាស៊ី ២០២២

«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ទូរស័ព្ទទំនាក់ទំនង012 71 73 99 | 069 71 73 99

http://hunpisettvnews.com

(​ភ្នំពេញ​) ៖​ពី​ក្រុង​បាងកក ប្រទេស​ថៃ អត្ត​ពលិក​ប្រដាល់​ឃីក​បុក​ស៊ីង​កម្ពុជា បាន​បញ្ចប់​បេសកកម្ម​ប្រកួត​ប្រដាល់​ឃី​ក​បុក​ស៊ី​ង​អាស៊ី ២០២២ ហើយ​នៅ​ថ្ងៃទី​១៨ ខែ​ធ្នូ​នេះ​ដោយ​ដណ្តើមបាន​មេដាយ​១២​គ្រឿង ក្នុងនោះ​មាស​០២​គ្រឿង ប្រាក់​០៥​គ្រឿង និង​សំរឹទ្ធ​០៥​គ្រឿង បន្ទាប់ពី​បាន​ចូលរួម​ព្រឹត្តិការណ៍​ប្រដាល់​ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ី​នេះ​តាំងពី​ថ្ងៃ​ទី​១០ ខែ​ធ្នូ​ឆ្នាំ​២០២២​កន្លងទៅនេះ​។​

​កីឡាករ ឃួន ឡាំង​កូស៊ីន ក្លាយ​ជា​កីឡាករ​ទី​២​របស់​កម្ពុជា ដែល​ដណ្តើម​បាន​មេដាយមាស​ជូន​ជាតិ​ពី​ការប្រកួត​ជើងឯក​អាស៊ី ២០២២ ថ្ងៃទី​១៨ ខៃ​ធ្នូ​នេះ ក្រោយ​យកឈ្នះ​កីឡាករ​ប្រទេស​កា​ហ្សាក់​ស្ថាន Duisenov Dulat ដោយ​ពិន្ទុ ក្នុង​វិញ្ញាសា Low Kick ប្រភេទ​ទំងន់​-៥៧​គីឡូក្រាម​។ ចំនែក​មេដាយមាស​ទី​១​របស់​កម្ពុជា ធ្វើ​បាន​សម្រេច​ដោយ​កីឡាករ សុខ រិទ្ធ កាលពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ក្រោយ​យកឈ្នះ​កីឡាករ Muboev Sherali មកពី​ប្រទេស​អ៊ូ​ស​បេគី​ស្ថាន ដោយ​ពិន្ទុ​។​

​ចំនែក​មេដាយប្រាក់ ០៥​គ្រឿង ធ្វើ​បាន​ដោយ​កីឡាករ ឈឿង ល្វៃ ទិត សោភ័ណ្ឌ ទូច រ៉ា​ឆាន់ (​បឺត សង្ឃឹម​) ប៊​ន ពន្លឹក និង​កីឡាករ សៃ​នី សៃ​ណេត​។ ដោយឡែក​កីឡាករ កីឡា​ការិនី​ដែល​ដណ្តើម​បាន​មេដាយ​សំរឹទ្ធ​មាន កីឡា​ការិនី លី លី​សាន កីឡាករ វន គឹម​ចេង សាន រ៉ា​គីម ម៉េត បូ​រិន្ទ និង​កីឡាករ ភ័​ណ្ឌ ច​ន្ធី (​ហៅ​កូន​ខ្លា​)​។​

​សូម​ជម្រាប​ជូន​ថា​សហព័ន្ធ​កីឡា​ឃី​ក​បុក​ស៊ី​ង​កម្ពុជា​បាន​បញ្ជួន​កីឡា​ការិនី ០៣​រូប កីឡាករ ១៤​រូប រួម​ជាមួយ​ប្រតិភូ គ្រូបង្វឹក គ្រូ​ជំនួយ មន្ត្រី​បច្ចេកទេស និង​ក្រុមគ្រូពេទ្យ​១១​នាក់ ដែល​ដឹកនាំ​ដោយ​ឯកឧត្តម ហេង សុខឃ​ន ប្រធាន​សហព័ន្ធ ចូលរួម​ប្រកួត​ប្រដាល់​ឃី​ក​បុក​ស៊ី​ង​ជើងឯក​អាស៊ី ២០២២ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២២ ដោយមាន​១៨​ប្រទេស​ក្នុង​ទ្វីប​អាស៊ី​ចូលរួម​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012717399 ឬ តាម Whatsapp | Telegram : 012717399 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» | ទូរស័ព្ទ៖ 012717399

អាសយដ្ឋាន ៖ # Email: hunpisettvnews@gmail.com