ថៃ
៖ យុវជនម្នាក់បានប្រើបណ្ដាញសង្គម X ដែលពីមុនហៅថា Twitter ដោយបានគំរាមសម្លាប់នាយករដ្ឋមន្ត្រីថៃលោក ស្រេដ្ឋា ថាវីស៊ីន។ ជនសង្ស័យឈ្មោះ គ្រីសដា ផាន់បាងកែវ ហៅប៊េង វ័យ២៩ឆ្នាំ ត្រូវសមត្ថកិច្ច ចាប់ខ្លួននៅសង្កាត់ថុនបុរី ទីក្រុងបាងកក។ ជនរូបនេះបានទទួលស្គាល់កំហុស និងប្រាប់មូលហេតុដែលគេប្រមាថ គឺដោយសារខ្លួនខកចិត្តនឹងគណបក្សនយោបាយមួយនេះ ចំពោះបញ្ហាដែលកើតឡើងកន្លងមក ទាំងមុននិងក្រោយពេលបោះឆ្នោត ដូច្នេះព្រោះតែការមិនពេញចិត្ត ទើបធ្វើឱ្យខ្លួន បាត់បង់ ការពិចារណា មិនអាចទប់សតិអារម្មណ៍ក៏ប្រើសម្ដីមិនសមរម្យទាំងនោះ។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកសាងសំណុំរឿងចាត់បន្តតាមនីតិវិធី។ ដោយឡែកលោក ស្រេដ្ឋា ក្រោយទទួលបានព័ត៌មាន ឆ្លើយថា៖ តាមច្បាប់រដ្ឋាភិបាល ត្រូវតែស្តាប់មតិ ប្រជាពលរដ្ឋ ក្នុងករណីមានអ្នកមិនពេញចិត្ត ឬមិនសប្បាយចិត្ត គឺត្រូវទទួលយោបល់នោះយកមកស្តាប់ ប៉ុន្តែសូមរិះគន់ក្នុងន័យស្ថាបនា ហើយបើជាការគំរាមកំហែងត្រូវតែធ្វើទៅតាមច្បាប់៕
0
ឃាត់ខ្លួនយុវជនម្នាក់គំរាមសម្លាប់នាយករដ្ឋមន្ត្រីថៃ ស្រេដ្ឋា ថាវីស៊ីន

«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ទូរស័ព្ទទំនាក់ទំនង012 71 73 99 | 069 71 73 99
http://hunpisettvnews.com

Filed in: អន្តរជាតិ