ទាន់ហេតុការណ៍
យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល ==> បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា ==> អរគុណសន្តិភាព សូមចូលរួមអបអរសាទរលោកឧត្តមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ដែលត្រូវបានទទួលការតែងតាំងជាប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦ ០៥៧បណ្ណត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន ៤ភូមិស្ថិតនៅឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ==> ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ ==> សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) ប្រចាំព្រះរាជាណាចក្រកម្ពុជា បើកកិច្ចប្រជុំចង្អៀតគណៈកម្មាធិការនាយក ដើម្បីត្រួតពិនិត្យសកម្មភាពការងារប្រចាំឆ្នាំ និងលើកទិសដៅការងារបន្តរបស់ខ្លួនសម្រាប់ឆ្នាំ២០២៥ ==> សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញដឹកនាំប្រជុំពេញអង្គព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ដើម្បីពិនិត្យហើយឱ្យយោបល់លើ៖ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា
0

គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺនិរន្តភាព និងសង្គតិភាព ដោយបន្តថែរក្សាសមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងអាណត្តិកន្លងមក និងបន្តកសាងថ្មីបន្ថែម ហើយជំរុញការអភិវឌ្ឍ និងបម្រើផលប្រយោជន៍ជាតិ និងប្រជាជនជាធំ

គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺនិរន្តភាព និងសង្គតិភាព ដោយបន្តថែរក្សាសមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងអាណត្តិកន្លងមក និងបន្តកសាងថ្មីបន្ថែម ហើយជំរុញការអភិវឌ្ឍ និងបម្រើផលប្រយោជន៍ជាតិ និងប្រជាជនជាធំ

«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ទូរស័ព្ទទំនាក់ទំនង012 71 73 99 | 069 71 73 99

http://hunpisettvnews.com

ប្រជាពលរដ្ឋបានផ្តល់នូវជំនឿចិត្តតាមរយៈការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលនេះជាសក្ខីភាពយ៉ាងច្បាស់លាស់ បញ្ជាក់អំពីការគាំទ្រ និងការស្រលាញ់សុខសន្តិភាព និងបន្តអនុញ្ញាតឱ្យគណបក្សប្រជាជនកម្ពុជាដឹកនាំនាវាកម្ពុជា សំដៅឆ្ពោះទៅការអភិវឌ្ឍរីកម្រើនទៅមុខទៀត ។ មូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យ គឺការណ៍ដែលប្រជាពលរដ្ឋបានចេញទៅបោះឆ្នោត ហើយការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់ ក៏ជាមូលដ្ឋាននៃការគាំទ្រសន្តិភាព ស្ថិរភាព និងសេចក្តីសុខសុភមង្គលក្នុងការរស់នៅរបស់ប្រជាជន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។

ការបោះឆ្នោត គឺជាកិច្ចសន្យាក្នុងលិទ្ធិប្រជាធិបតេយ្យ ដែលមានរយៈពេល ៥ ឆ្នាំរវាងម្ចាស់ឆ្នោត និងគណបក្សនយោបាយ ។ កាលបើការដឹកនាំរបស់គណបក្សនយោបាយ ដែលទទួលបានការគាំទ្រធ្វើមិនបានល្អ នោះម្ចាស់ឆ្នោតនឹងសម្រេចចិត្តជាថ្មីនៅថ្ងៃបោះឆ្នោត ។ កន្លងមក យើងអាចកត់សម្គាល់ថា សន្លឹកឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា មានកាន់តែកើនឡើងពីមួយអាណត្តិទៅមួយអាណត្តិ ទាំងនេះគឺជាតឹកតាំងច្បាស់អំពីកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តគោលនយោបាយបម្រើប្រជាពលរដ្ឋបានត្រឹមត្រូវ និងការរៀបចំចងក្រងគោលនយោបាយកាន់តែល្អ សកម្ម និងប្រកបដោយស័ក្តិសិទ្ធភាព ។

  • ជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ជំហរយ៉ាងច្បាស់លាស់អំពីករណីនិស្សិត និងប្រជាពលរដ្ឋ នៅក្នុងប្រទេសអ៊ីស្រាអែល ដោយបានលើកឡើងថា អាយុជីវិតរបស់ប្រជាពលរដ្ឋ គឺជាគោលដៅធំដែលគណបក្សប្រជាជនកម្ពុជាតែងបានយកចិត្តទុកដាក់ចាប់តាំងពីថ្ងៃរំដោះ ៧ មករា ១៩៧៩ ដូច្នេះ រាជរដ្ឋាភិបាល បានប្រើប្រាស់យន្តការសម្របសម្រួល និងសហការយ៉ាងសកម្មជាមួយរដ្ឋាភិបាលអ៊ីស្រាអែល ដោយផ្តល់អាទិភាពខ្ពស់បំផុត លើសុខភាព និងសុវត្ថិភាព របស់និស្សិត និងប្រជាពលរដ្ឋ តាមរយៈ៖ ទី១. ត្រូវរកព័ត៌មានឱ្យបានទាំងអស់អំពីនិស្សិត និងអំពីទីតាំងរស់នៅ ហើយទី២. ត្រូវពិនិត្យមើលថា នរណាខ្លះនៅក្នុងតំបន់សុវត្ថិភាព និងតំបន់គ្មានសុវត្ថិភាព ។ ប្រសិនបើនៅក្នុងតំបន់គ្មានសុវត្ថិភាព គឺចាំបាច់ត្រូវសម្របសម្រួលឱ្យមកកាន់តំបន់សុវត្ថិភាពទាំងអស់ ហើយផ្តល់ការផ្គត់ផ្គង់ ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏នឹងបន្តតាមដាន និងដោះស្រាយជាប់ជាប្រចាំពាក់ព័ន្ធនឹងការស្នាក់នៅ ការហូបចុក ការសិក្សា និងសុខសុវត្ថិភាពរបស់និស្សិត និងប្រជាពលរដ្ឋខ្មែរយើងនៅទីនោះ រហូតដល់ស្ថានភាពឈានទៅល្អប្រសើរ និងមានប្រក្រតីភាពឡើងវិញ៕
Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012717399 ឬ តាម Whatsapp | Telegram : 012717399 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» | ទូរស័ព្ទ៖ 012717399

អាសយដ្ឋាន ៖ # Email: hunpisettvnews@gmail.com