អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមជម្រាបជូនដំណឹងដល់ជនរួមជាតិឱ្យបានជ្រាបថា រាជរដ្ឋាភិបាលបានទទួលដំណឹងយ៉ាងក្រៀមក្រំបំផុតថា មាននិស្សិតខ្មែរម្នាក់ (ក្នុងចំណោមពលរដ្ឋខ្មែរចំនួន ៤៥០នាក់ កំពុងមានវត្តមាននៅប្រទេសអ៊ីស្រាអែល) បានទទួលរងគ្រោះរហូតដល់បាត់បង់ជីវិត ក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលបានផ្ទុះឡើងចាប់ពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ មក។ រាជរដ្ឋាភិបាលសូមសម្តែងនូវការសោកស្តាយជាពន់ពេក ចំពោះ ការបាត់បង់ជីវិតនិស្សិតខ្មែររូបនេះ និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយគ្រួសារសពជនរងគ្រោះ។
0
សេចក្តីថ្លែងការណ៍របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ទូរស័ព្ទទំនាក់ទំនង012 71 73 99 | 069 71 73 99
http://hunpisettvnews.com

Filed in: ព័ត៌មានជាតិ