ទាន់ហេតុការណ៍
យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល ==> បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា ==> អរគុណសន្តិភាព សូមចូលរួមអបអរសាទរលោកឧត្តមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ដែលត្រូវបានទទួលការតែងតាំងជាប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦ ០៥៧បណ្ណត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន ៤ភូមិស្ថិតនៅឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ==> ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ ==> សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) ប្រចាំព្រះរាជាណាចក្រកម្ពុជា បើកកិច្ចប្រជុំចង្អៀតគណៈកម្មាធិការនាយក ដើម្បីត្រួតពិនិត្យសកម្មភាពការងារប្រចាំឆ្នាំ និងលើកទិសដៅការងារបន្តរបស់ខ្លួនសម្រាប់ឆ្នាំ២០២៥ ==> សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញដឹកនាំប្រជុំពេញអង្គព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ដើម្បីពិនិត្យហើយឱ្យយោបល់លើ៖ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា
0

​ក្រុម​ការងារ​យុវជន​សេដ្ឋកិច្ច​រាជធានី​ភ្នំពេញ​បន្ត​នាំ​យក​ផ្លាកគណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​១០​ផ្ទាំ ទៅ​លើ​ក​បន្ថែមចំនួន​០៥​កន្លែង​ទៀត នៅក្នុង​ភូមិ​(​ឧបសម្ព័ន្ធ​)​ចំណុះ​ឲ្យ​ភូមិ​ស្ដៅ​០១ ហៅ​ភូមិ​ញើន ឃុំ​ស្តៅ ស្រុក សេ​សាន ខេត្ត​ស្ទឹងត្រែង​

​ក្រុម​ការងារ​យុវជន​សេដ្ឋកិច្ច​រាជធានី​ភ្នំពេញ​បន្ត​នាំ​យក​ផ្លាកគណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​១០​ផ្ទាំ ទៅ​លើ​ក​បន្ថែមចំនួន​០៥​កន្លែង​ទៀត នៅក្នុង​ភូមិ​(​ឧបសម្ព័ន្ធ​)​ចំណុះ​ឲ្យ​ភូមិ​ស្ដៅ​០១ ហៅ​ភូមិ​ញើន ឃុំ​ស្តៅ ស្រុក សេ​សាន ខេត្ត​ស្ទឹងត្រែង​

«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ទូរស័ព្ទទំនាក់ទំនង012 71 73 99 | 069 71 73 99

http://hunpisettvnews.com

​ខេត្ត​ស្ទឹងត្រែង​៖ ក្រុមយុវជន​សេដ្ឋកិច្ច​រាជធានី​ភ្នំពេញ បន្ត​នាំ​យក​ផ្លាកគណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​១០​ផ្ទាំង​បន្ថែមទៀត ដែល​ដឹកនាំ​ដោយ លោក​អនុបណ្ឌិត ហ៊ុន ពិសិដ្ឋ លោក អនុបណ្ឌិត ឌី​ម សុខុន លោក អនុបណ្ឌិត ឃីម រដ្ឋា លោក សេង សុ​ខេង ចាងហ្វាង ការផ្សាយ​គេហទំព័រ (​សុ​ខេង ស៊ី​អិន​ធី ហ​ត​ញូយ៍​) ព្រមទាំង​ក្រុម​ការងារ​បាន​បន្ត​យក​ទៅ​លើ​ក​បន្ថែមចំនួន​០៥​កន្លែង ដែល​ស្ថិតនៅ​ភូមិ​(​ឧបសម្ព័ន្ធ​)​ចំណុះ​ឲ្យ​ភូមិ​ស្ដៅ​០១ ហៅ​ភូមិ​ញើន ឃុំ​ស្តៅ ស្រុក​សេ​សាន ខេត្ត​ស្ទឹងត្រែង នា​ព្រឹក​ថ្ងៃ​ពុធ​០៤​កើត ខែ​បឋមាសាឍ ឆ្នាំ​ថោះ បញ្ញា​ស័ក ពុទ្ធ​ស័ក​រាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២៣​នេះ​។

​ការលើក​ផ្លាកគណបក្ស​ប្រជាជន​កម្ពុជា នៅ​ក្នុង​ថ្ងៃនេះ​ដែរ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក ពូ​យ ប៊ុនឌូយ មេឃុំ​ស្តៅ នឹង លោក ក្រង សាវុ​ទ្ទ មេភូមិ​(​ឧបសម្ព័ន្ធ​)​ចំណុះ​ឲ្យ​ភូមិ​ស្ដៅ​០១ ហៅ​ភូមិ​ញើន ព្រមទាំង​ប្រជា​ការពារ​ភូមិ នឹង​ប្រជាពលរដ្ឋ​ជាច្រើន​រូប​ផង​ដែរ​។

​នៅក្នុង​ឱកាស​នោះ លោក អនុបណ្ឌិត ឌី​ម សុខុន មានប្រសាសន៍ថា​÷ ការលើក​ផ្លាកគណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​០៥​កន្លែង​នេះ នៅតាម​បណ្ដោយ​ផ្លូវលំ ពីព្រោះ​លោក​យល់ឃើញថា​ភូមិ​នេះ​ជា​ភូមិ​ដាច់ស្រយាល​ឆ្ងាយ​ពី​ទីប្រជុំជន​។ មួយវិញទៀត​លោក​យល់ឃើញថា គណបក្ស​ប្រជាជន​កម្ពុជា​ក្រោម​ការដឹកនាំ​ដ៏​ប៉ិនប្រសប់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​បាន​ដឹកនាំ​ប្រទេសជាតិ​មាន​ការអភិវឌ្ឍន៍ រីកចំរើន​លើ​គ្រប់​វិស័យ មិន​ថា​ទីក្រុង​ឬ​ជនបទ មាន​ផ្លូវ​ល្អ​ងាយស្រួល​ក្នុងការ​ធ្វើ​ដំណើរ សំបូរ​សប្បាយ ដូច​ប្រសាសន៍​សម្តេច​តែងតែ​លើកឡើង ទីណា​ក៏​មាន​ការអភិវឌ្ឍន៍​ដែរ​។ ចឹង​ហើយ​បានជា​លោក​ស្រលាញ់​គាំទ្រ គណបក្ស​ប្រជាជន​កម្ពុជា​១០០​ភាគរយ​។ ទើប លោក​ធ្វើ​ការគៀងគរ​ប្រមូល​ថវិកា​ផ្ទាល់ខ្លួន ដែល​មាន​ការចូលរួម​ពី​លោក​អនុបណ្ឌិត ហ៊ុន ពិសិដ្ឋ លោក អនុបណ្ឌិត ឃីម រដ្ឋា លោក សេង សុ​ខេង ចាងហ្វាង​ការផ្សាយ​គេហទំព័រ​(​សុ​ខេង សុ​ី​អិ​នធី ហ​ត​ញូយ៍​)​ព្រមទាំង​ក្រុម​ការងារ ដើម្បី​យក​មក​លើក នៅក្នុង​ឃុំ​ស្តៅ ស្រុក​សេ​សាន ខេត្ត​ស្ទឹងត្រែង ដែល​លោក​មេភូមិ មេឃុំ​ដឹកនាំ​បាន​ល្អ​។​

​ក្នុងនោះដែរ លោក អនុបណ្ឌិត ហ៊ុន ពិសិដ្ឋ លោក អនុបណ្ឌិត ឌី​ម សុខុន លោក អនុបណ្ឌិត ឃីម រដ្ឋា លោក សេង សុ​ខេង ចាងហ្វាង ការផ្សាយ​គេហទំព័រ (​សុ​ខេង ស៊ី​អិន​ធី ហ​ត​ញូយ៍​) នឹង លោក ញ៉ែម យ៉ុង លោក ពុំ ដា​រ៉ា ព្រមទាំង​ក្រុម​ការងារ​យើង បាន​នាំយក​ថវិការ​ផ្ទាល់​ខ្លួន​ចំនួន ៦០​មុឺន​រៀល ជួន​ដល់​លោក​មេភូមិ នឹង លោក​មេឃុំ ដើម្បី​ចាត់ចែង​រៀបចំ​នៅ​អាហារ​សាមគ្គី​ជាមួយ​ក្រុមការងារ នឹង​បងប្អូន​ប្រជាពលរដ្ឋ​ផង​ដែរ ។​

​លោក ពូ​យ ប៊ុនឌូយ មេឃុំ​ស្តៅ បាន​លើកឡើង​ថា លោក​មាន​ការ​សប្បាយចិត្ត ត្រេកអរ​ខ្លាំងណាស់​ចំពោះ​ក្រុម​ការងារ​យុវជន​សេដ្ឋកិច្ច​រាជធានី​ភ្នំពេញ នឹង លោក​ចាងហ្វាង​ការផ្សាយ​(​គេហទំព័រ សុ​ខេង ស៊ី​អិន​ធី ហ​ត​ញូយ៍ ដែល​បាន​នាំយក​ផ្លាកគណបក្ស​ប្រជាជន​កម្ពុជា​យក​មក​លើ​ក​នៅក្នុង​ឃុំ​ដាច់ស្រយាល​របស់​លោក​នេះ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​បាន​យល់​ច្បាស់​ពី​ការដឹកនាំ​របស់​សម្តេច​តេជោ​ហ៊ុនសែន មាន​ការរីកចំរើន​និង​ការអភិវឌ្ឍន៍​រហូតដល់​សព្វថ្ងៃនេះ ហើយ​លោក​សូម​ជូនពរ​ដល់​ក្រុមការងារ សូម​ធ្វើ​ដំណើរ​វិលត្រឡប់​ទៅ​គេហដ្ឋាន​វិញ សូមឲ្យ​ជួប​ប្រទះ​តែ​និង​សេចក្តីសុខ​សេចក្តីចម្រើន​និង​ប្រកប​មុខរបរ​ទទួលទាន​ឲ្យបាន​ជោគជ័យ​គ្រប់​ភារកិច្ច​ផងដែរ​។​

​ជា​ចុងក្រោយ​ក្រុម​ការងារ​យុវជន​សេដ្ឋកិច្ច​រាជធានី​ភ្នំពេញ និង​លោក​មេភូមិ មេឃុំ ព្រម​ជាមួយ​ប្រជាពលរដ្ឋ បាន​អញ្ជើញពិសារ​អាហារ​សាមគ្គី និង​រាំ​លេង​កំសាន​ផងដែរ​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012717399 ឬ តាម Whatsapp | Telegram : 012717399 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» | ទូរស័ព្ទ៖ 012717399

អាសយដ្ឋាន ៖ # Email: hunpisettvnews@gmail.com