ទាន់ហេតុការណ៍
យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល ==> បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា ==> អរគុណសន្តិភាព សូមចូលរួមអបអរសាទរលោកឧត្តមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ដែលត្រូវបានទទួលការតែងតាំងជាប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦ ០៥៧បណ្ណត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន ៤ភូមិស្ថិតនៅឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ==> ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ ==> សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) ប្រចាំព្រះរាជាណាចក្រកម្ពុជា បើកកិច្ចប្រជុំចង្អៀតគណៈកម្មាធិការនាយក ដើម្បីត្រួតពិនិត្យសកម្មភាពការងារប្រចាំឆ្នាំ និងលើកទិសដៅការងារបន្តរបស់ខ្លួនសម្រាប់ឆ្នាំ២០២៥ ==> សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញដឹកនាំប្រជុំពេញអង្គព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ដើម្បីពិនិត្យហើយឱ្យយោបល់លើ៖ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា
0

ក្រុម​ឈ្មួញ​នៅតែ​បន្ត​គៀងគរ​ពលរដ្ឋ​ឲ្យចូល​ទៅ​កាប់រំលំ​អា​ជ្រៀក​ដើមឈើ​ដឹក​ចេញ​មក​លក់​យ៉ាង​ណា​ធិបតេយ្យ​គ្មាន​ឃើញ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ធ្វើការ​បង្ក្រាប​ !!!

ក្រុម​ឈ្មួញ​នៅតែ​បន្ត​គៀងគរ​ពលរដ្ឋ​ឲ្យចូល​ទៅ​កាប់រំលំ​អា​ជ្រៀក​ដើមឈើ​ដឹក​ចេញ​មក​លក់​យ៉ាង​ណា​ធិបតេយ្យ​គ្មាន​ឃើញ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ធ្វើការ​បង្ក្រាប​ !!!

«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ទូរស័ព្ទទំនាក់ទំនង012 71 73 99 | 069 71 73 99

http://hunpisettvnews.com

ខេត្ត​ព្រះវិហារ​÷ សកម្មភាព​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​ចេញពី​ព្រៃ​អភិរក្ស​គូលែន​ព្រហ្ម​ទេព​និង​ព្រៃ​សហគមន៍​សំបូរ​អភិវឌ្ឍន៍​ពី​សំណាក់​ក្រុម​ឈ្មួញ​នៅ​តែ​បន្ត​កើតមាន​ជា​រៀងរាល់ថ្ងៃ យប់ បាន​ដោយ​រលូន ខណៈ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​បាន​រក្សា​ភាព​ស្ងៀមស្ងាត់​។​

​ជាក់ស្ដែង​នៅ​ថ្ងៃទី 31 ខែ​ឧសភា​ឆ្នាំ 2023 នេះ​អង្គភាព​សារព័ត៌មាន​យើង​ទទួលបាន​ព័ត៌មាន​មក​ថា​ការដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​ចេញពី​តំបន់​ខាងលើ​តាម​រយៈ​រថយន្ត​ស៊េរី​ទំនើប​នឹង​គោយន្ត​កន្ត្រៃ​ជាច្រើន​គ្រឿង​និង​រទេះគោ​ចេញ​ទាំង​ថ្ងៃ ទាំង យប់ ស្ថិតនៅ​ភូមិ សំបូរ ឃុំ ស្រ​យ៉ង ស្រុក គូលែន​ខេត្ត ព្រះវិហារ យ៉ាង​គគ្រឹកគគ្រេង គ្មាន​ឃើញ​មន្ត្រី​ដែល​ការពារ​នៅ​ក្នុង​តំបន់​ខាងលើ​ធ្វើការ​ទប់ស្កាត់​នោះទេ​។

​ទោះ​យ៉ាងណាក្តី មហាជន​សូម​ស្នើសុំ​ឯកឧត្តម គីម រិទ្ធី​អភិបាល​ខេត្ត​ព្រះវិហារ​ជាពិសេស នាយ​ឧត្តមសេនីយ៍ សៅ​សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​មេត្តា​ចាត់វិធានការ​ទប់ស្កាត់​និង​បង្ក្រាប​រាល់​ការកាប់​បំផ្លាញ​ដើមឈើ​ក្នុង​តំបន់​ខាងលើ​និង​ការដឹកជញ្ជូន​ឈើ​ចេញ​ទៅ​លក់​នៅ​តាម​បណ្ដា​ខេត្ត​នានា​យ៉ាង​គគ្រឹកគគ្រេង​នេះ​ផង​៕
​ផ្សាយ​ចេញពី​អង្គភាព គេហទំព័រ​ហ៊ុន​ពិសិដ្ឋ​ធី​វី​ញួ​ស៍ ដែល​មាន​លេខ​ទូរស័ព្ទ​ទំនាក់ទំនង 012 71 73 99 .069 71 73 99

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012717399 ឬ តាម Whatsapp | Telegram : 012717399 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» | ទូរស័ព្ទ៖ 012717399

អាសយដ្ឋាន ៖ # Email: hunpisettvnews@gmail.com