ទាន់ហេតុការណ៍
យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល ==> បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា ==> អរគុណសន្តិភាព សូមចូលរួមអបអរសាទរលោកឧត្តមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ដែលត្រូវបានទទួលការតែងតាំងជាប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦ ០៥៧បណ្ណត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន ៤ភូមិស្ថិតនៅឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ==> ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ ==> សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) ប្រចាំព្រះរាជាណាចក្រកម្ពុជា បើកកិច្ចប្រជុំចង្អៀតគណៈកម្មាធិការនាយក ដើម្បីត្រួតពិនិត្យសកម្មភាពការងារប្រចាំឆ្នាំ និងលើកទិសដៅការងារបន្តរបស់ខ្លួនសម្រាប់ឆ្នាំ២០២៥ ==> សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញដឹកនាំប្រជុំពេញអង្គព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ដើម្បីពិនិត្យហើយឱ្យយោបល់លើ៖ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា
0

ក្រុម​ឈ្មួញ​ខិលខូច​ដាក់​គ្រឿងចក្រ​ជី​កកាយ​ភ្នំ​យក​អាចម៍ដី​លក់​យ៉ាង​រំភើយ​មិន​ខ្លាចញញើត​ច្បាប់ សង្ស័យ​ឃុបឃិត​គ្នា​ជា​ប្រពន្ធ ស្ថិតនៅក្នុង​ភូមិ​សំបូរ ឃុំ​តាំង​ស្យា ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ​

ក្រុម​ឈ្មួញ​ខិលខូច​ដាក់​គ្រឿងចក្រ​ជី​កកាយ​ភ្នំ​យក​អាចម៍ដី​លក់​យ៉ាង​រំភើយ​មិន​ខ្លាចញញើត​ច្បាប់ សង្ស័យ​ឃុបឃិត​គ្នា​ជា​ប្រពន្ធ ស្ថិតនៅក្នុង​ភូមិ​សំបូរ ឃុំ​តាំង​ស្យា ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ​

«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ទូរស័ព្ទទំនាក់ទំនង012 71 73 99 | 069 71 73 99

http://hunpisettvnews.com

ខេត្ត​កំពង់ស្ពឺ​៖ ភ្នំ​សំបួរ ត្រូវបាន​ក្រុម​ឈ្មួញ​ខិលខូច​ដាក់​គ្រឿងចក្រ​(​អា​អ៊ិច​)​ជីក​កាយ​យក​អាចម៍ដី​លក់ យាម​រថយន្ត​ពាក់​ផ្លាកលេខ (​ខ​.​ម​)​យ៉ាង​រំភើយ​ហាក់​គ្មាន​ខ្លាច​ញញើត​ច្បាប់​ទាល់តែសោះ ទង្វើរ​របស់​ក្រុម​ឈ្មួញ​ខាងលើនេះ​ប្រជាពលរដ្ឋ​ដាក់​ការសង្ស័យថា មាន​ការឃុបឃិត​គ្នា​ជា​ប្រព័ន្ធ ទើប​ក្រុម​ឈ្មួញ​ជៅ​កកាយ​ភ្នំ​បាន​យ៉ាង​រលូន​បែបនេះ​នោះ​។​

​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​សំបួរ លើកឡើងថា ការជីក​កាយ ដឹកជញ្ជូន​របស់​ក្រុម​ឈ្មួញ​ខិលខូច​នេះ​រាប់​ខែ​មក​ហើយ យក​អាចម៍ដី​ទៅ​លក់​តាម​កន្លែង​ពុះ​ដីឡូត៍​នានា​តាម​ផ្លូវជាតិ​លេខ​៤ និង​នៅតាម​ផ្ទះ​របស់​ប្រជាពលរដ្ឋ ក្នុង​ស្រុក​ភ្នំស្រួច ខ្លះ​ទៀត​ដឹក​យកទៅ​លក់​ដល់​ខាងកើត​ឃុំ​មហា​សាំង ឆ្លង​ចូល​ក្នុងស្រុក​សំរោង​ទង​ថែមទៀត​ផង​។​

​ប្រជាពលរដ្ឋ​បន្តទៀតថា ការជីក​កាយ​របស់​ក្រុម​ឈ្មួញ​ខិលខូច​ទាំងអស់នេះ ដឹក​ដី​តាម​រថយន្ត​ពាក់​ផ្លាកលេខ​(​ខ​.​ម​) ថែមទៀត​ផង​នោះ គឺ​ដើម្បី​បង្ហាញថា គ្មាន​អាជ្ញាធរ និង​ជំនាញ​ណា ហ៊ាន​ចាប់​បង្ក្រាប​បាន​ឡើយ ដោយសារ​តែ​អំណាច ជា​យោធា​ACO​នោះ​។

ប្រជាពលរដ្ឋ​ដាក់​ការសង្ស័យថា ជំនាញ​និង​ឈ្មួញ​អាច​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ផង ក៏​មិនដឹង បើ​ក្រុម​ឈ្មួញ​ដាក់​គ្រឿងចក្រ ជីក​កាយ​រាប់​ខែ​មក​ហើយ គ្មាន​ជំនាញ​ណា​ហាមឃាត់​នោះឡើយ​។ ជាក់ស្តែង​កាលពី​ល្ងាច​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០២៣​នេះ​ក្រុម​អ្នកសារព័ត៌មាន​បាន​ចុះ​ទៅ​ផ្តិច​យក​សកម្មភាព​ជីក​កាយ​ភ្នំ​សំបួរ ស្ថិតនៅក្នុង​ភូមិ​សំបូរ ឃុំ​តាំង​ស្យា ស្រុក​ភ្នំស្រួច​ខេត្ត​កំពង់ស្ពឺ ឃើញ​មាន​គ្រឿងចក្រ​(​អា​អុិច​)១​គ្រឿង និង​រថយន្ត​ដឹក​ដី​ធុន​ធំ​កង់​១០​ចំនួន​០៤​គ្រឿង ពណ៌​ត្រីអុី ពាក់​ផ្លាកលេខ​(​ខ​.​ម​) កំពុងតែ​ធ្វើ​ការជីក​កាយ​ភ្នំ​ដឹកជញ្ជូន​ពិតប្រាកដ​មែន​។​

​ពេលដែល​ក្រុម​អ្នកសារព័ត៌មាន​ចុះ​ផ្តិត​យក​រូបភាព​ស្រាប់តែ​មាន​បុរស​ម្នាក់​វ័យ​ជិត​៤០​ឆ្នាំ​បាន​យក​ទូរស័ព្ទ​ថត​មក​លើ​ក្រុម​អ្នកសារព័ត៌មាន​យើង ហើយ​និយាយ​ថា ការជីក​កាយ​ដី​ភ្នំ​ប្រាក់​សំបូរ​នេះ គឺ​ខាង​យោធា​(ACO) អ្នក​អនុញ្ញាតិ​ឱ្យ​ជី​កាយ ពីព្រោះ​ថា​ភ្នំ​នេះ​គ្រប់គ្រង​ដោយ​យោធា បញ្ជាការដ្ឋាន​កងរថក្រោះ​ហៅ​កាត់​(ACO)​ដែល​មាន​លោក ឡា​ញ់ កៅ​ជា​អ្នកគ្រប់គ្រង​។​

​ក្រោយ​ពី​បុរស​វ័យ​ជិត​៤០​ឆ្នាំ​អះអាងថា​ជា​មេការ​គ្រឿងចក្រ ហើយ​មាន​ការអនុញ្ញាតិ​ពី​ទាហាន​ឱ្យ​ជី​កកាយ​នោះ អ្នកយក​ព័ត៌មាន​បាន​ទូរស័ព្ទ​ទៅ​លោក ប៊ិញ ជីវ​តុង ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​កំពង់ស្ពឺ​ដើម្បី​សួរនាំ​ដែរ ប៉ុន្តែ​ទូរស័ព្ទ​ចូល​មិនមាន​អ្នក​លើក​សោះ​។​

​ចំណែក​លោក ប៊ិន ថេត ប្រធានការិយាល័យ​រ៉ែ​ន​និង​ថាមពល​ខេត្ត តេ​ចូល​ចំនួន​ពីរ​ដង មិន​មាន​អ្នក​លើក​ទូរស័ព្ទ​នោះ​ទេ​។​

​ពាក់ព័ន្ធ​និង​ការជីក​កាយ​ដី​ភ្នំ​ប្រាក់​សំបូរ​នេះដែរ អ្នកយកព័ត៌មាន​យើង ទូរស័ព្ទ​ទៅ​លោក ហន ពិសិដ្ឋ អភិបាល​ស្រុក​ភ្នំស្រួច​ដើម្បី​សួរនាំ តេ​ចូល​ចំនួន​ពីរ​ដង ប៉ុន្តែ​មិន​មាន​អ្នក​លើ​នោះ​ទេ​។​

​ប្រជាពលរដ្ឋ​សង្ឃឹមថា​អាជ្ញាធរ​មូលដ្ឋាន ភូមិ ឃុំ ស្រុក ខេត្ត និង​ជំនាញ​ពាក់ព័ន្ធ​នានា និង​មាន​វិធានការ​ទប់ស្កាត់ ការជីក​កាយ បំផ្លាញ​ភ្នំ​សំបួរ នេះ​បន្ត​ទៀត​ផង​ចុះ ពីព្រោះ​ភ្នំ​ជា​ធនធាន​ធម្មជាតិ​ដ៏​កម្រ រាប់រយ​ពាន់​ឆ្នាំ​។​អង្គភាព​សារព័ត៌មាន​យើង​ចុះ​ផ្សាយ​ខាងលើ​នេះ​គ្មាន​គោលបំណង​អ្វី​ក្រៅពី​ការចូលរួម​ការពា​រ​សម្បត្តិ​ធនធានធម្មជាតិ​ជាមួយ​រដ្ឋាភិបាល និង​ជា​តម្រុយ​ឲ្យ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ខាង​លើ​ចុះ​ទៅ​ទប់ស្កាត់​នៅ​ចំណុច​ខាងលើ​ទាន់​ពេលវេលា​ផង​ដែរ​និង​សេចក្តីរាយការណ៍​ជូន​ថ្នាក់ដឹកនាំ​ខាងលើៗ​លោក​បាន​ជ្រាប​ជា​ព័ត៌មាន​ពី​មន្ត្រី​ថ្នាក់ក្រោម​ដើម្បី​ឱ្យ​មាន​ភាពស្មោះត្រង់​និង​ជា​មន្ត្រី​គំរូ​ល្អ​ដែល​មាន​បេសកកម្ម​និង​កាតព្វកិច្ច​ចុះមក​ធ្វើការ​និង​ការពា​ផងដែរ​មិនមែន​មក​ធ្វើការ​របៀប​អ៊ែលៗ​កន្ទេល​ធំ​បន្លំ​ដេក​ជាមួយ​ក្រុម​ឈ្មួញ​របៀប​នេះ​នោះ​ទេ​។​

​អង្គភាព​សារព័ត៌មាន​យើងខ្ញុំ​សូម​ស្វាគមន៍​រាល់​ការបកស្រាយ​ពី​មន្ត្រី​ជំនាញ​ពាក់​ពន្ធ័​និង​សាម៉ីខ្លួន​ជានិច្ចរាង​រាល់​ម៉ោង​ធ្វើរ​ការ​គឺ​ដើម្បី​ឆ្លុះបញ្ចាំង​ពី​រ​ការពិត​សុ​ក្រិត​និង​យុត្តិធម៍ តែប៉ុណ្ណោះ សូម​អរគុណ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012717399 ឬ តាម Whatsapp | Telegram : 012717399 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» | ទូរស័ព្ទ៖ 012717399

អាសយដ្ឋាន ៖ # Email: hunpisettvnews@gmail.com