ទាន់ហេតុការណ៍
យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល ==> បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា ==> អរគុណសន្តិភាព សូមចូលរួមអបអរសាទរលោកឧត្តមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ដែលត្រូវបានទទួលការតែងតាំងជាប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦ ០៥៧បណ្ណត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន ៤ភូមិស្ថិតនៅឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ==> ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ ==> សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) ប្រចាំព្រះរាជាណាចក្រកម្ពុជា បើកកិច្ចប្រជុំចង្អៀតគណៈកម្មាធិការនាយក ដើម្បីត្រួតពិនិត្យសកម្មភាពការងារប្រចាំឆ្នាំ និងលើកទិសដៅការងារបន្តរបស់ខ្លួនសម្រាប់ឆ្នាំ២០២៥ ==> សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញដឹកនាំប្រជុំពេញអង្គព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ដើម្បីពិនិត្យហើយឱ្យយោបល់លើ៖ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា
0

​អង្គរ​សង្ក្រាន្ត​នឹង​រៀបចំ​ឡើង​វិញ​រយៈពេល​៤​ថ្ងៃ នៃ​ខែ​មេសា ឆ្នាំ​២០២៣ ដែលមាន ៦​ទីតាំង​កម្សាន្ត មាន​៤៤ កម្មវិធី​

​អង្គរ​សង្ក្រាន្ត​នឹង​រៀបចំ​ឡើង​វិញ​រយៈពេល​៤​ថ្ងៃ នៃ​ខែ​មេសា ឆ្នាំ​២០២៣ ដែលមាន ៦​ទីតាំង​កម្សាន្ត មាន​៤៤ កម្មវិធី​

«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ទូរស័ព្ទទំនាក់ទំនង012 71 73 99 | 069 71 73 99

http://hunpisettvnews.com

(​សៀមរាប​) ៖​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២២​នេះ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ជួបពិភាក្សា​ការងារ​រៀបចំ​អង្គរ​សង្ក្រាន្ត​ជាមួយ​អាជ្ញាធរខេត្ត នៃ​គណៈកម្មការ​រៀបចំ​កម្ម​វី​ធី​អង្គរ​សង្ក្រាន្ត ឆ្នាំ​២០២៣ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​សៀមរាប ដោយ​មាន​ការចូលរួម​ពី​សំណាក់​អស់លោក លោកស្រី​ជា​សមាជិក​អនុគណៈកម្មការ​រៀបចំ​កម្ម​វី​ធី​អង្គរ​សង្ក្រាន្ត​ខេត្ត ព្រមទាំង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នៅ​សាលប្រជុំ​រដ្ឋបាល​សាលាខេត្ត​សៀមរាប ។​

​ឯកឧត្តម ទៀ សីហា ក៏បាន​លើកឡើង​បញ្ជាក់ថា កិច្ចប្រជុំ​របស់​គណៈកម្មកា​រ​រៀបចំ​កម្ម​វី​ធី​អង្គរ​សង្ក្រាន្ត នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក្នុង​ការរៀបចំ​ខួប​១០​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ក្រោម​ប្រធានបទ ( ក្តី​ស្រមៃ និង​ក្តីសង្ឃឹម ) អាជ្ញាធរ​ខេត្ត​នា​ពេល​នេះ បាន​ពិនិត្យ​ទៅ​លើ​រាល់ គម្រោង ផែនការ​នៃ​ផែន​និមួយៗ ក្នុង​ការរៀបចំ​ពិធី​បុណ្យ​អង្គរ​សង្ក្រាន្ត ព​.​ស​២៥៦៦.២៥៦៧​គ​.​ស ២០២៣​ឲ្យ​ដំណើរការ​ទៅ​ទទួល​ដោយ​ជោគជ័យ ។ ឯកឧត្តម​ក៏បាន​គូសបញ្ជាក់ថា កិច្ចការ​ទាំងនេះ យើង​ទទួលបាន​បទពិសោធន៍​ជាច្រើន​ឆ្នាំ​មកហើយ ព្រមទាំង​បាន​ដំណើរការ​ប្រព្រឹត្តទៅ​ដោយ​ភាពរលូន និង​ទទួលបាន​ជោគជ័យ​ទៀត​ផង​។ ឯកឧត្តម អភិបាលខេត្ត​ក៏​បាន​សង្កត់ធ្ងន់​ដោយ​មន្ទីរ ស្ថាប័ន អង្គភាព និង វិស័យ​ឯកជន​ត្រូវ​ពង្រឹងលេី​បញ្ហា​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ និង ចរាច​រណ៍ បញ្ហា​អនាម័យ បរិស្ថាន សំខាន់​នូវ​បង្គន់​អនាម័យ និង ទី​ចំណតរថយន្ត​គ្រប់​ប្រភេទ​ទៀតផង​នៅ​តំបន់​ប្រារព្ធ​ពិធី ។​

​នា​ឱកាស​នេះ​ដែរ ឯកឧត្តម ហ៊ុន ម៉ា​នី ក៏​បាន​គូសបញ្ជាក់ថា ការ​ប្រារព្ធ​ធ្វើ​អង្គរ​សង្ក្រាន្ត​នៅលើ​ទឹកដី​ប្រវត្តិសាស្ត្រ​នៃ​ខេត្ត​សៀមរាប គឺជា​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​យុវជន ប្រជាជន​កម្ពុជា ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍​បរទេស​ផងដែរ​។ ការ​ប្រារព្ធ​អង្គរ​សង្ក្រាន្ត​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ក្រោយពេល​មាន​ភាព​ធូ​ស្រាល​នៃ​ជំងឺ​កូវី​ដ​-១៩ ដែល​ប្រមុខ​រាជ រដ្ឋាភិបាល​កម្ពុជា បាន​ជម្រុញ​ឲ្យ​សហភាព​សហព័ន្ធ យុវជន​កម្ពុជា​រៀបចំ​ធ្វើ​អង្គរ​សង្ក្រាន្ត​សារជាថ្មី និង ស្រប​នឹង​ខួប​១០​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ក្នុង​គោលបំណង​ជួបជុំ​យុវជន និង មហាជន នា​ឱកាស​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ដែល​ជា​មហា​គ្រួសារ​ខ្មែរ​តែ​មួយ និង​ធ្វើឲ្យ​មាន​ភាពរស់រវើ​ក នៃ​សម្បត្តិ​បេតិកភណ្ឌ​អ​រូបិយ​ខ្មែរ​យើង នៅលើ​ទីតាំង​បេតិកភណ្ឌ​រូបិយ​។​

​ឯកឧត្តម ហ៊ុន ម៉ា​នី ក៏​បាន​បញ្ជាក់ថា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នេះ ឲ្យក្លាយ​ជា​ព្រឹត្តិការណ៍​អន្តរជាតិ ដើម្បី​រឹត​នូវ​ចំណងមិត្តភាព សាមគ្គីភាព​រវាង​ប្រជាជាតិ​ខ្មែរ និង ប្រជាជាតិ​លើ​សកលលោក ដែល​ជា​ការផ្តល់​ឱកាស​ឲ្យ​យុវជន ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ បាន​ធ្វើ​ការស្វែងយល់ អំពី​ភាពរុងរឿង ល្បីល្បាញ ភាព​សម្បូរ​បែប​នៃ​វប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី និង សាសនា នា​សម័យ​មហានគរ មកដល់​បច្ចុប្បន្ន និង បន្ត​ថែរក្សា កេរ្តិ៍​ម​រត​ឲ្យបាន​គង់វង្ស និង បន្ត​ពង្រីក​កិត្យានុភាព​ជាតិ​លើ​ឆាក​អន្តរជាតិ​ផងដែរ​។​

​ឯកឧត្តម​ក៏បាន​គូសបញ្ជាក់ថា ការរៀបចំ អង្គរ​សង្ក្រាន្ត​នៃ​ឆ្នាំ​ទី​១០​នេះ ក៏​ជា​ការ​រំលឹក​ឡើងវិញ​នូវ​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​បាន​កំណត់ត្រា​ជា​ប្រវត្តិសាស្ត្រ ដែល​ទទួលស្គាល់​ពី​អន្តរជាតិ ទៅលើ​វិញ្ញាសារ (​អន្សម​យក្ស ,​ការ​រាំ​ចង្វាក់​ម៉ា​នី​ហ្សូ​ន , ក្រ​ម៉ា ដែល​វែង​ជាង​គេ , ចាប៉ីដងវែង )​។ សមទ្ធិ​ផល​ទាំងនេះ​ជា​ការបំផុស​នូវ​គំនិត​រួបរួម​កម្លាំង​សាមគ្គីភាព​ជា​គ្រួសារ​ខ្មែរ​តែ​មួយ ក្នុង​មោទនភាព​ជាតិ​ខ្មែរ​ជា​ធ្លុង​មួយ ក្នុង​ការបណ្តុះ​ស្មារតី​អភិរក្ស អភិវឌ្ឍន៍​វប្បធម៌ បាវចនា​ជាតិ ព្រលឹង​ជាតិ អត្តសញ្ញាណ​ជាតិខ្មែរ ក្នុង​បរិបថ​នៃ​សមាហរណកម្ម​សហគម​ន៍​ប្រជាជាតិ​អាស៊ី អាគ្នេយ៍​(​រួម​គិត រួម​ធ្វើ រួម​ទទួលខុសត្រូវ ) ក្នុង​សម័យកាល​សាកលភាវូបនីយកម្ម​ទំនើប​ជំនាន់​ថ្មី​នេះ ។​

​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០២៣​នេះ មាន​៦​ទីតាំង​កម្សាន្ត មាន​៤៤ កម្មវិធី ដោយ​មាន​ធ្វើ​ការបង្ហាញ ពី​ផលិតផល​របស់​ខ្មែរ ដែល​មាន​រយៈពេល​៤​ថ្ងៃ ចាប់ពី ព្រឹក​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា ហើយ​ពិធី​បើក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០២៣​នេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេច គតិ​ព្រឹត្ត​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៀតផង ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012717399 ឬ តាម Whatsapp | Telegram : 012717399 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» | ទូរស័ព្ទ៖ 012717399

អាសយដ្ឋាន ៖ # Email: hunpisettvnews@gmail.com