ទាន់ហេតុការណ៍
យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល ==> បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា ==> អរគុណសន្តិភាព សូមចូលរួមអបអរសាទរលោកឧត្តមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ដែលត្រូវបានទទួលការតែងតាំងជាប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦ ០៥៧បណ្ណត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន ៤ភូមិស្ថិតនៅឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ==> ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ ==> សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) ប្រចាំព្រះរាជាណាចក្រកម្ពុជា បើកកិច្ចប្រជុំចង្អៀតគណៈកម្មាធិការនាយក ដើម្បីត្រួតពិនិត្យសកម្មភាពការងារប្រចាំឆ្នាំ និងលើកទិសដៅការងារបន្តរបស់ខ្លួនសម្រាប់ឆ្នាំ២០២៥ ==> សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញដឹកនាំប្រជុំពេញអង្គព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ដើម្បីពិនិត្យហើយឱ្យយោបល់លើ៖ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា
0

សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ព្រៃ​អ​វរ​ក្ស​គូលែន​ព្រហ្ម​ទេព នៅតែ​បន្ត​កើតមាន ខណៈ​បទបញ្ជា​លោក គីម រិទ្ធី ចៅហ្វាយខេត្ត​ព្រះវិហារ មិន​មាន​ប្រសិទ្ធភាព

សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ព្រៃ​អ​វរ​ក្ស​គូលែន​ព្រហ្ម​ទេព នៅតែ​បន្ត​កើតមាន ខណៈ​បទបញ្ជា​លោក គីម រិទ្ធី ចៅហ្វាយខេត្ត​ព្រះវិហារ មិន​មាន​ប្រសិទ្ធភាព

«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ទូរស័ព្ទទំនាក់ទំនង012 71 73 99 | 069 71 73 99

http://hunpisettvnews.com

ខេត្ត​ព្រះវិហារ​÷ តាម​ប្រភព​ពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល ក៏ដូចជា​ប្រជាពលរដ្ឋ​រស់នៅ ស្រុក​គួរ​លែ​ន បានឲ្យដឹងថា សកម្មភាព​ដឹកជញ្ជូន​ឈើ ចេញពី​ព្រៃ​អភិរក្ស​គូ​លាន​ព្រហ្ម​ទេព នឹង​ព្រៃ​សហគមន៍​សំបូរ​អភិវឌ្ឍន៍ ពី​សំណាក់​ក្រុម​ឈ្មួញ នៅតែ​បន្ត​កើតមាន ទាំង ថ្ងៃ​ទាំង​យប់​បាន​ដោយ​រលូន ខណៈ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​បាន​រក្សា​ភាព​ស្ងៀមស្ងាត​។​

​សេចក្តីរាយការណ៍​បានឲ្យដឹងថា ការដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ខាងលើ​តាមរយៈ រថយន្ត​ជាច្រើន​គ្រឿង នឹង គោយន្ត​កន្ត្រៃ នឹង​រទេះគោ ចេញ​ទាំងថ្ងៃទាំងយប់ ខណៈ​លោក មាស ញឹម ប្រធាន​ដែន​ជម្រក​គូលែន​ព្រហ្ម​ទេព នឹង លោក អិត សំអឿន ប្រធាន​សហគមន៍​សំបូរ​អភិវឌ្ឍន៍ នឹង មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ឬ សមត្ថកិច្ច​ណា​ទប់ស្កាត់​នោះទេ​។​

​ជាក់ស្ដែង​នៅ​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០២៣ ក្រុម​អ្នកសារព័ត៌មាន​យើង បាន​ប្រទះ​ឃើញ​រថយន្ត​ម៉ាស្ដា​មួយ​គ្រឿង​ពណ៌​ស ចង្កូត​ស្ដាំ​ពាក់​ផ្លាកលេខ​.SR.06 62 ដឹកជញ្ជូន​ឈើ​ចេញពី​ចំណុច​យាមកាម 48P 446783 1532999 ស្ថិតនៅ​ភូមិ​សំបូរ ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្ត​ព្រះវិហារ​។ ដែល​គេ​ស្គាល់​ច្បាស់​ថា​ជា​រថយន្ត​ដឹក​ឈើ​របស់​មេ​ឈ្មួញ​ល្បី​ម្នាក់​ឈ្មោះ លោក ឃឿម រស់នៅ​ភូមិ​ខ្នាក្រាវ ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ខេត្តសៀមរាប មាន​អាយុ​ប្រហែល ៤០​ឆ្នាំ គ្មាន​ឃើញ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ធ្វើការ​ទប់ស្កាត់​នោះទេ ខណៈ​មេ​ឈ្មួញ​ឈ្មោះ ឃឿម កំពុង​ប្រព្រឹត្ត​បទល្មើស​យ៉ាង​ពេញបន្ទុក​។​

​មេ​ឈ្មួញ​ឈើ​ឈ្មោះ ឃឿម បាន​និយាយ​ក្តែងៗ​ថា លោក​ដឹក​ជញ្ជួន​ឈើ​ស្ទើរ​ជា​រៀងរាល់ថ្ងៃ​ដើម្បី​យកទៅ​លក់​តាម​រោង​សិប្បកម្ម​នានា​នៅក្នុង​ខេត្ត​សៀមរាប គ្មាន​សមត្ថកិច្ច​ហ៊ាន​ចាប់​បង្ក្រាប​រថយន្ត​ដឹក​ឈើ​របស់​គេ​នោះទេ ក៏​ព្រោះតែ​គេ​បាន​បង់លុយ​ឱ្យ​មន្ត្រី​គ្រប់​ជំនាញ​រួចរាល់​អស់ហើយ​ដែរ លើកលែង​តែ​ស្ថាប័ន គ្រូពេទ្យ គ្រូបង្រៀន និង​អាចារ្យវត្ត​ទើប​មិន​បង់​ឲ្យ​។​

​មេ​ឈ្មួញ​ឈើ​ឈ្មោះ ឃឿម បាន​និយាយ​បន្តទៀតថា បានជា​លោក ហ៊ាន​ដឹកឈើ​ចេញមក​ទាំង​ថ្ងៃ​បែបនេះ គឺ​បង់លុយ​ឲ្យ​គ្រប់​ជំនាញ​អស់ហើយ មិន​មាន​ការព្រួយបារម្ភ គេ​ចាប់​បង្ក្រាប​នោះទេ សំខាន់​ឱ្យតែ​មាន​ឈើ​ដឹក​រាល់ថ្ងៃ​ទៅ​បាន​ហើយ​។ ការ​ដែល​បទល្មើស​ព្រៃឈើ​ចរាចរណ៍​រាល់ថ្ងៃ​យប់​បែប​នេះ វា​ផ្ទុយស្រឡះ​ពី​អនុសាសន៍​របស់ ឯកឧត្តម គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ ដែល​កន្លងមក​លោក​អះអាងថា នៅក្នុង​ខេត្ត​របស់​លោក លោក​មិន​ឱ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត​យកលុយ​ពី​បទល្មើស​ដឹកឈើ​នោះ​ទេ បើ​មាន​មន្ត្រី​ណា​ហ៊ាន​យកលុយ​ពី​បទល្មើស​ព្រៃឈើ​នោះ ឲ្យ​រាយការណ៍​ទៅ​លោក​លោក​នឹងមាន​វិធានការ​ដក​ចេញ​! ឬ​មួយ​ក៏​លោក​បាន​ត្រឹមតែ​មាន​ប្រសាសន៍ ហើយ​ថ្នាក់​ក្រោម​មិន​រាយការណ៍​ទៅ​លោក​អភិបាលខេត្ត​ទេ​ដឹង ទើប​បទល្មើស​ដឹកជញ្ជូន​ឈើ​ហាក់បីដូច​ជា​ផ្គើន​ប្រសាសន៍​លោក​ទៅវិញ​។​

​ហេតុនេះហើយ​ទើប​មាន​ការជំរុញ​ឲ្យ​លោក សួស សុខ​ដា​រ៉ា ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ និង​លោក គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ ពិនិត្យ​ឡើង​វិញ​ខ្លះ​ផង មិន​ត្រូវ​បណ្ដែតបណ្ដោយ តទៅទៀត​។​

​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ឃ្លាំ មើល​បទល្មើស​ព្រៃ ឈើ​ក្នុង​ខេត្ត​ព្រះវិហារ និង​ប្រជាពលរដ្ឋ បាន​លើកឡើង​ថា ព្រៃ​អភិរក្ស​គួលែន​ព្រហ្ម​ទេព នឹង ព្រៃ​សហគមន៍​សំបូរ​អភិវឌ្ឍន៍ ស្ថិតនៅក្នុង​ភូមិ​សំបូរ ឃុំ​ស្រយង់ ស្រុក​គូលែន កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស ព្រោះ​ឈ្មួញ​ឈ្មោះ ឃឿម និង​បក្ខពួក​សម្រុក​ដឹក ជញ្ជូន​ឈើ​ចេញ​ទៅ​លក់​យ៉ាងគំហុក​។​

​ប្រសិនបើ​គ្មាន​ការបើក​ដៃ​ពី​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទេនោះ គឺ​ឈ្មួញ​ឈ្មោះ ឃឿម មិន​អាច​ដឹក​ជញ្ជូន​ឈើ​ចេញ​បានឡើយ​។ ជាងនេះទៅទៀត​គឺ​ឈ្មួញ​ឈ្មោះ ឃឿន មាន​ខ្នងបង្អែក​ក្រា ស់​ហើយ ចេះ​បែង ចែក​ផលប្រយោជន៍ ដល់​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ ទើប​អាច​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​អភិរក្ស​គូលែន​ព្រហ្ម​ទេព និង ព្រៃ​សហគមន៍​សំបូរ អភិវឌ្ឍន៍ ទៅ​លក់​នៅ​តាម​បណ្ដាល​ខេត្ត​នានា​ដោយ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012717399 ឬ តាម Whatsapp | Telegram : 012717399 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» | ទូរស័ព្ទ៖ 012717399

អាសយដ្ឋាន ៖ # Email: hunpisettvnews@gmail.com