ទាន់ហេតុការណ៍
យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល ==> បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា ==> អរគុណសន្តិភាព សូមចូលរួមអបអរសាទរលោកឧត្តមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ដែលត្រូវបានទទួលការតែងតាំងជាប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦ ០៥៧បណ្ណត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន ៤ភូមិស្ថិតនៅឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ==> ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ ==> សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) ប្រចាំព្រះរាជាណាចក្រកម្ពុជា បើកកិច្ចប្រជុំចង្អៀតគណៈកម្មាធិការនាយក ដើម្បីត្រួតពិនិត្យសកម្មភាពការងារប្រចាំឆ្នាំ និងលើកទិសដៅការងារបន្តរបស់ខ្លួនសម្រាប់ឆ្នាំ២០២៥ ==> សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញដឹកនាំប្រជុំពេញអង្គព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ដើម្បីពិនិត្យហើយឱ្យយោបល់លើ៖ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា
0

យុទ្ធនាការ​អន្ទាក់​សូន្យ​ដំណាក់កាល​ទី​២ បន្ត​ធ្វើ​នៅ​ខេត្ត​កំពង់ស្ពឺ នា​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០២៣

យុទ្ធនាការ​អន្ទាក់​សូន្យ​ដំណាក់កាល​ទី​២ បន្ត​ធ្វើ​នៅ​ខេត្ត​កំពង់ស្ពឺ នា​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០២៣

«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ទូរស័ព្ទទំនាក់ទំនង012 71 73 99 | 069 71 73 99

http://hunpisettvnews.com

បន្ទាប់ពី​បាន​ធ្វើ​នៅ​ខេត្ត​ពោធិ៍សាត់ កាលពី​ខែ​មេសា​កន្លង​ទៅ យុទ្ធនាការ​អន្ទាក់​សូន្យ​ដំណាក់កាល​ទី​២ នឹង​បន្ត​ធ្វើ​នៅ​ខេត្ត​កំពង់ស្ពឺ នា​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០២៣​។ មុន​មួយ​ថ្ងៃ​នៃ​យុទ្ធនាការ នៅ​រសៀល​ថ្ងៃ​ទី​៨ ខែ​ឧសភា​នេះ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​យុទ្ធនាការ​អន្ទាក់​សូន្យ បាន​ដឹកនាំ​ធ្វើ​សន្និសីទ​សារព័ត៌មាន ដើម្បី​ជម្រាបជូន​សាធារណជន​អំពី​គោលបំណង​នៃ​យុទ្ធនាការ​អន្ទាក់​សូន្យ និង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល និង​អង្គការ​ដៃគូ​លើ​កិច្ចការពារ និង​អភិរក្ស​ធនធានធម្មជាតិ​និង​សត្វព្រៃ​។ សន្និសីទ​សារព័ត៌មាន​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម កៅ សុវណ្ណារិទ្ធ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ​, ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ​, មន្ត្រី​ក្រសួង​បរិស្ថាន​, អង្គការ CI, អង្គការ​WWF, អង្គការ WA, អង្គការ WEA, អង្គការ Nature Life, តំណាង​ក្រុមហ៊ុន​ទឹកបរិសុទ្ធ​វី​តាល់ និង​មី​ជាតិ ព្រម​ទាំង​អ្នកសារព័ត៌មាន​ជាតិ​-​អន្តរជាតិ​ជាច្រើន​រូប​ទៀត​។​

​គួរ​បញ្ជាក់​ឱ្យដឹងថា យុទ្ធនាការ​នៅក្នុង​ដំណាក់កាល​ទី​១ ដែល​តម្រង់​ទិស​ទៅកាន់​៦​ខេត្ត រួមមាន​៖ ខេត្ត​ស្ទឹងត្រែង ខេត្ត​ព្រះវិហារ ខេត្ត​ក្រចេះ ខេត្ត​មណ្ឌល​គី​រី ខេត្ត​កំពង់ឆ្នាំង និង​ខេត្ត​រតនគិរី បាន​បិទ​បញ្ចប់​យ៉ាង​ជោគជ័យ​។ ចំណែក យុទ្ធនាការ​អន្ទាក់​សូន្យ ដំណាក់កាល​ទី​២ នឹង​តម្រង់​ឆ្ពោះទៅ​កាន់​ខេត្ត​ពោធិ៍សាត់ ខេត្ត​កំពង់ស្ពឺ ខេត្ត​កោះកុង ខេត្ត​បាត់ដំបង ខេត្ត​ប៉ៃលិន និង​ខេត្ត​សៀមរាប នៅ​ក្នុង​បុព្វហេតុ ដើម្បី​បរិស្ថាន ធនធានធម្មជាតិ សត្វព្រៃ និង​ជីវៈចម្រុះ​គ្រប់​ប្រភេទ​នៅ​កម្ពុជា​។​

​តាមរយៈ​យុទ្ធនាការ​នេះ នឹង​រំពឹងថា បរិមាណ​អន្ទាក់​នឹង​ត្រូវ​ថយ​ចុះ​នៅ​ក្នុង​តំបន់ការពារធម្មជាតិ ហើយ​អ្នក​ដែល​និយម​បរិភោគ​សាច់​សត្វព្រៃ នឹង​បញ្ឈប់​ការបរិភោគ ហើយ​ភោជនីយដ្ឋាន​កាន់តែ​ច្រើន​ឡើង​នឹងចូលរួម ហើយ​ប្រកាស​ថា ជា​ភោជនីយដ្ឋាន​ដែល​មិន​លក់​មុខម្ហូប​ធ្វើ​ពី​សាច់​សត្វព្រៃ និង​សាធារណជន​កាន់តែ​ច្រើន​នឹង​ប្តេជ្ញា​មិន​បរិភោគ​សាច់​សត្វព្រៃ​ថែមទៀត​។ ជាក់ស្តែង​ក្នុង​យុទ្ធនាការ​អន្ទាក់​សូន្យ​ដំណាក់កាល​ទី​១ ក្នុង​ចំនួន​៦​ខេត្ត មាន​ភោជនីយដ្ឋាន សរុប​ចំនួន​៥២ បាន​ប្រកាស​មិន​លក់​សាច់​សត្វព្រៃ និង​ដំណាក់កាល​ទី​២ នៅ​ខេត្ត​ពោធិ៍សាត់​និង​ខេត្ត​កំពង់ស្ពឺ មាន​ភោជនីយដ្ឋាន សរុប​ចំនួន​២៦ បាន​ប្រកាស​ជំហរ​មិន​លក់​សាច់​សត្វព្រៃ​ផងដែរ​។ ជាមួយគ្នានេះ ក្រសួង​បរិស្ថាន និង​អង្គការ​ដៃគូ​នៃ​យុទ្ធនាការ បាន​បង្កើត​ជា QR Code សម្រាប់​សាធារណ​ជន​ទូទៅ​អាច​ស្កេន​ចូល​ទៅ​បំពេញ​ដើម្បី​ធ្វើ​ការប្តេជ្ញាចិត្ត​បញ្ឈប់​ការបរិភោគ​និង​ការជួយ​ដូរ​សត្វព្រៃ​ជាមួយ​ប្រជាជន​ដទៃទៀត ហើយ​បន្ទាប់​ពី​បង្កើត​រួច​ជាង​៣​ខែ​មកនេះ មាន​ប្រជាពលរដ្ឋ​ជាង​៤​ពាន់​នាក់ បាន​ស្កេន​ចូលទៅ​បំពេញ​ជា​លាយលក្ខណ៍អក្ស​រ​ដើម្បី​បង្ហាញ​ពី​ការសន្យា និង​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​មិន​បរិភោគ​សត្វព្រៃ​។​

​តាមរយៈ​យុទ្ធនាការ​នេះដែរ ភាគី​ពាក់ព័ន្ធ និង​ដៃគូ​ទាំងអស់ បាន​បង្ហាញ​ឆន្ទៈ​រួមគ្នា ធ្វើការ​រួមគ្នា ដោយ​ឈរ​នៅលើ​មូលដ្ឋាន​នូវ​ការស្វែងរក​ដំណោះស្រាយ​រួម​គ្នា ចំពោះ​កត្តា​ប្រឈម និង​ការគំរាមកំហែង​នានា​ចំពោះ​សត្វព្រៃ និង​ធនធានធម្មជាតិ ដែល​កំពុងតែ​កើតមាន​សំដៅ​សម្រេច​បាន​នូវ​គោលបំណង​រួម​តែមួយ គឺ​ការឈាន​ទៅ​លុបបំបាត់​ការប្រើ​អន្ទាក់​គ្រប់​ប្រភេទ​នៅក្នុង​តំបន់ការពារធម្មជាតិ និង​បញ្ឈប់​ការជួយ​ដូរ​សត្វព្រៃ​ដែល​ហាមឃាត់​ដោយ​ច្បាប់​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012717399 ឬ តាម Whatsapp | Telegram : 012717399 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» | ទូរស័ព្ទ៖ 012717399

អាសយដ្ឋាន ៖ # Email: hunpisettvnews@gmail.com