ទាន់ហេតុការណ៍
យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល ==> បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា ==> អរគុណសន្តិភាព សូមចូលរួមអបអរសាទរលោកឧត្តមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ដែលត្រូវបានទទួលការតែងតាំងជាប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦ ០៥៧បណ្ណត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន ៤ភូមិស្ថិតនៅឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ==> ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ ==> សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) ប្រចាំព្រះរាជាណាចក្រកម្ពុជា បើកកិច្ចប្រជុំចង្អៀតគណៈកម្មាធិការនាយក ដើម្បីត្រួតពិនិត្យសកម្មភាពការងារប្រចាំឆ្នាំ និងលើកទិសដៅការងារបន្តរបស់ខ្លួនសម្រាប់ឆ្នាំ២០២៥ ==> សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញដឹកនាំប្រជុំពេញអង្គព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ដើម្បីពិនិត្យហើយឱ្យយោបល់លើ៖ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា
0

សម្តេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើ​ក​ទី​៤២ នៅ​ប្រទេស​ឥណ្ឌូនេស៊ី

សម្តេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើ​ក​ទី​៤២ នៅ​ប្រទេស​ឥណ្ឌូនេស៊ី

«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ទូរស័ព្ទទំនាក់ទំនង012 71 73 99 | 069 71 73 99

http://hunpisettvnews.com

​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​៩ ខែ​ឧសភា ឆ្នាំ​២០២៣​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ទៅ​ចូលរួម ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤២ នៅ​ទីក្រុង​ឡា​ប៊ូ​ន​បាចូ សាធារណរដ្ឋ​ឥណ្ឌូនេស៊ី​។​

​តាម​សេចក្តី​ប្រការ​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានដឹងថា តប​តាម​ការអញ្ជើញ​របស់ ឯកឧត្តម ចូកូ វី​ដូ​ដូ ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី និង​ជា​ប្រធាន​ប្តូរ​វេន​ឆ្នាំ​២០២៣ នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (​អាស៊ាន​) សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្តី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤២ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន ក្រោម​មូលបទ «​សារៈសំខាន់​អាស៊ាន​៖ ស្នូល​នៃ​កំណើន​» ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​១០​ដល់​ទី​១១ ខែ​ឧសភា ឆ្នាំ​២០២៣ នៅ​ទីក្រុង ឡា​ប៊ូ​ន​បាចូ សាធារណរដ្ឋ​ឥណ្ឌូនេស៊ី​។​

​ក្រសួង​ការបរទេស​បាន​អោយដឹងទៀតថា អញ្ជើញ​អមដំណើរ​សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​ទៅ​ចូល​រួម​កិច្ចប្រជុំ​នេះ​រួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ព្រមទាំង​មន្ត្រី​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​ធុរជន​មួយចំនួន​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា​ផងដែរ​។​

​នៅក្នុង​កិច្ចប្រជុំ​នេះ ថ្នាក់​ដឹកនាំ​អាស៊ាន នឹង​ពិភាក្សា​អំពី​វិធីសាស្ត្រ និង​មធ្យោបាយ​នានា​ក្នុង​ការរក្សា​នូវ​សន្ទុះ​នៃ​ការកសាង​សហគមន៍​អាស៊ាន ជំរុញ​លើ​របៀបវារៈ​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​អាស៊ាន ដើម្បី​សម្រេចបាន​នូវ​សហគមន៍​មួយ​ប្រកបដោយ​បរិយាប័​ន្ន ការចូលរួម និង​កិច្ចសហប្រតិបត្តិការ​ព្រម​ទាំង​ពន្លឿន​ការអភិវឌ្ឍនូវ​ចក្ខុ​វិស័យ​របស់​សហគមន៍​អាស៊ាន​ក្រោយ​ឆ្នាំ​២០២៥ សំដៅ​ប្រែក្លាយ​អាស៊ាន ជា​សហគមន៍​ដែល​តម្រង់​ទិសដៅ​អនាគត និង​ជា​តំបន់​ប្រកបដោយ​សន្តិភាព ស្ថិរភាព សុវត្ថិភាព វិបុលភាព និង​ភាព​ធន់​។

​ទន្ទឹមនេះ ថ្នាក់​ដឹកនាំ​អាស៊ាន ក៏​នឹង​ពិភាក្សា​លើ​បញ្ហា​ក្នុង​តំបន់ និង​អន្តរជាតិ ដែល​ជា​ក្តីបារម្ភ និង​ផលប្រយោជន៍​រួម រួម​ទាំង​ការអនុវត្ត​លើ​ការព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច​ស្ដី​ពី​មី​យ៉ាន់​ម៉ា និងសេចក្តីសម្រេច​រប​ស់មេ​ដឹកនាំ​អាស៊ាន និង​ការអនុវត្ត​លើ​ទស្សនវិស័យ​របស់​អាស៊ាន​ស្តីពី​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​ផងដែរ​៕​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012717399 ឬ តាម Whatsapp | Telegram : 012717399 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» | ទូរស័ព្ទ៖ 012717399

អាសយដ្ឋាន ៖ # Email: hunpisettvnews@gmail.com