ទាន់ហេតុការណ៍
យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល ==> បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា ==> អរគុណសន្តិភាព សូមចូលរួមអបអរសាទរលោកឧត្តមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ដែលត្រូវបានទទួលការតែងតាំងជាប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦ ០៥៧បណ្ណត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន ៤ភូមិស្ថិតនៅឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ==> ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ ==> សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) ប្រចាំព្រះរាជាណាចក្រកម្ពុជា បើកកិច្ចប្រជុំចង្អៀតគណៈកម្មាធិការនាយក ដើម្បីត្រួតពិនិត្យសកម្មភាពការងារប្រចាំឆ្នាំ និងលើកទិសដៅការងារបន្តរបស់ខ្លួនសម្រាប់ឆ្នាំ២០២៥ ==> សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញដឹកនាំប្រជុំពេញអង្គព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ដើម្បីពិនិត្យហើយឱ្យយោបល់លើ៖ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា
0

សម្តេច​តេជោ ហ៊ុន សែន ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​អតីត​ប្រធានាធិបតី​ទី​ម័រ និង​នាយករដ្ឋមន្ត្រី​ប្រទេស​ទីម័​រខាង​កើត

សម្តេច​តេជោ ហ៊ុន សែន ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​អតីត​ប្រធានាធិបតី​ទី​ម័រ និង​នាយករដ្ឋមន្ត្រី​ប្រទេស​ទីម័​រខាង​កើត

«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ទូរស័ព្ទទំនាក់ទំនង012 71 73 99 | 069 71 73 99

http://hunpisettvnews.com

នៅ​វិមាន​សន្តិភាព នា​រសៀល ថ្ងៃទី​៦ ខែ​ឧសភា ឆ្នាំ​២០២៣ ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម កៃ​រ៉ា​ឡា សា​ណា​ណា ហ្គូស​ម៉ៅ (Kay Rala Xanana Gusmao) អតីត​ប្រធានាធិបតី និង​នាយករដ្ឋមន្ត្រី នៃ​ប្រទេស​ទីម័​រខាង​កើត​។

​ឯកឧត្តម កៃ​រ៉ា​ឡា សា​ណា​ណា ហ្គូស​ម៉ៅ បាន​គោរព​សម្ដែង​នៅ​ការភ្ញាក់ផ្អើល​នៅ​ចំពោះ​ភាព​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​៣ ឆ្នាំកន្លងមក​។​ឯកឧត្តម​ក៏បាន​អបអរសាទរ​ជូន​ចំពោះ​ប្រជាជន​កម្ពុជា​ទាំងមូល ចំពោះ​ការរៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នាពេលនេះ​។

​ឯកឧត្តម​បាន​មានប្រសាសន៍​ទៀត​ថា នេះ​ជា​លើក​ទី​១​ហើយ ដែល​ឯកឧត្តម​បាន​ធ្វើ​ជា​សាក្សី នៃ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ ដែល​ជា​ប្រវត្តិសាស្ត្រ​នេះ ។

​ឆ្លៀត​នៅក្នុង​ឱកាស​នេះ​ផង​ដែរ ឯកឧត្តម កៃ​រ៉ា​ឡា សា​ណា​ណា ហ្គូស​ម៉ៅ បាន​គោរ​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ជួយ​ដល់​ប្រទេស​ទីម័​រខាង​កើត ក្នុង​ការ​ចូល​ជា​សមាជិក​អាស៊ាន ជួយ​ដល់​ទីម័​រខាង​កើតទប់ស្កាត់ ផ្កា​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ និង​បាន​គោរព​ស្នើសុំ​សម្រេច​តេជោ ពិនិត្យ​ជួយ​ដល់​វិស័យ​កសិកម្ម ដើម្បី​កាត់បន្ថយ​ការនាំ​ចូល​ស្បៀង ពី​ប្រទេស​ដទៃ​។

​ជា​ការឆ្លើយតប សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ ដល់​ឯកឧត្តម​អតីត​ប្រធានាធិបតី​និង​នាយករដ្ឋមន្ត្រី​ទីម័​រខាង​កើត ដែល​បាន​អញ្ជើញ​មក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​បើក​ស៊ី​ហ្គេម​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៅពេលនេះ និង​បាន​បញ្ជូន​កីឡាករ​កីឡាការិនី មក​ប្រកួត ដែល​ធ្វើ​ឲ្យ​ស៊ី​ហ្គេម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ភាព​កាន់តែ​អធិក​អាធម្ម ឡើង​បន្ថែមទៀត ។

​ពាក់ព័ន្ធ​ទៅនឹង​ការងារ​អាស៊ាន សម្តេច​តេជោ​បាន​ជូនជា អនុសាសន៍ ឱ្យ​ពិនិត្យ​យកចិត្តទុកដាក់ លើ​ការងា​រសស​រស្ដំ​ទាំងបី ។ ដោយឡែក​លើ​ការងារ​វិស័យ​កសិកម្ម​វិញ សម្ដេច​តេជោ​បាន​ផ្ដល់​អនុសាសន៍ ជូន​ឯកឧត្តម​ថា សម្ដេច​នឹង​បញ្ជូន​អ្នកជំនាញ កសិកម្ម​ទៅ​ពិនិត្យមើល ស្ថានភាព​ដី និង​ស្ថានភាព​ទីតាំង​ជាក់ស្ដែង ដើម្បី​ជួយ​ដល់​ផលិតកម្ម​ផ្នែក​កសិកម្ម នៅ​ប្រទេស​ទី​មក​ខាងកើត​នៅពេល​ខាងមុខ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012717399 ឬ តាម Whatsapp | Telegram : 012717399 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» | ទូរស័ព្ទ៖ 012717399

អាសយដ្ឋាន ៖ # Email: hunpisettvnews@gmail.com