ទាន់ហេតុការណ៍
យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល ==> បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា ==> អរគុណសន្តិភាព សូមចូលរួមអបអរសាទរលោកឧត្តមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ដែលត្រូវបានទទួលការតែងតាំងជាប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦ ០៥៧បណ្ណត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន ៤ភូមិស្ថិតនៅឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ==> ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ ==> សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) ប្រចាំព្រះរាជាណាចក្រកម្ពុជា បើកកិច្ចប្រជុំចង្អៀតគណៈកម្មាធិការនាយក ដើម្បីត្រួតពិនិត្យសកម្មភាពការងារប្រចាំឆ្នាំ និងលើកទិសដៅការងារបន្តរបស់ខ្លួនសម្រាប់ឆ្នាំ២០២៥ ==> សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញដឹកនាំប្រជុំពេញអង្គព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ដើម្បីពិនិត្យហើយឱ្យយោបល់លើ៖ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា
0

ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន ក​.​ជ​.​អ​.​ច​. បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​បណ្ឌិត Frank Rijsberman អគ្គនាយក​វិទ្យាស្ថាន​អភិេវឌ្ឍន៍​បៃតង​សកល GGGI និង​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​បរិស្ថាន​

ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន ក​.​ជ​.​អ​.​ច​. បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​បណ្ឌិត Frank Rijsberman អគ្គនាយក​វិទ្យាស្ថាន​អភិេវឌ្ឍន៍​បៃតង​សកល GGGI និង​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​បរិស្ថាន​

«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ទូរស័ព្ទទំនាក់ទំនង012 71 73 99 | 069 71 73 99

http://hunpisettvnews.com

ឯកឧត្តម​រដ្ឋមន្ត្រី បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ការងារ​ដែល​បាន​សម្រេច​រួម​គ្នា​រវាង​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​ក្រសួង​បរិស្ថាន ជា​សេនាធិការ ជាមួយនឹង GGGI ក្នុងកា​រ​ពន្លឿន​របៀបវារៈ​អភិវឌ្ឍន៍​បៃតង​នៅ​កម្ពុជា​រយៈពេល​មួយ​ទស្សវត្សរ៍​កន្លងមកនេះ ចាប់តាំងពី​កម្ពុជា​ចូល​ជា​សមាជិក​ដំបូង​កាលពី​ឆ្នាំ​២០១៣​មក​។ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​មានប្រសាសន៍​លើកឡើង ពី​អាទិភាព​ការងារ​សំខាន់ៗ​ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច និង​រក្សាបាន​កិច្ច​គាំពារ​បរិស្ថាន ការរស់នៅ​ដោយ​ចីរភាព ពាក់ព័ន្ធ​នឹង​ការដឹកជញ្ជូន​ដោយ​និរន្តរភាព ថាមពល​និរន្តរភាព ការគ្រប់គ្រង​សំណល់​រឹង​និង​រាវ​ដោយ​និរន្តរភាព មូលប័ត្រ​និង​សញ្ញាប័ណ្ណ​បៃតង និង​មូលនិធិ​ប្រសិទ្ធភាព​ថាមពល ដែល​មាន​កិច្ចសហការ​ជាមួយ​ក្រសួង​ស្ថាប័ន និង​ដៃគូ​ពាក់ព័ន្ធ​។ ឯកឧត្តម​បន្តទៀតថា ក្រសួង​បរិស្ថាន សូម​ស្វាគមន៍​ចំពោះ​ការ​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង និង​ការប្តេជ្ញាចិត្ត​របស់ GGGI ក្នុងការ​កៀរគរ​ធនធាន ដើម្បី​ឆ្លើយតប​កំណើន​គម្រោង​វិនិយោគ​ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​បៃតង​នៅ​កម្ពុជា​។

​សូម​បញ្ជាក់​ផង​ដែរ​ថា ក្នុង​រយៈពេល​១០​ឆ្នាំ​នៃ​ភាព​ជា​ដៃគូរ​រវាង​ក្រសួង​បរិស្ថាន និង GGGI នេះ យើង​បាន​សម្រច​លទ្ធផល​សំខាន់ៗ​មួយចំនួន​ដូចជា (១). ផែនការ​ទីក្រុង​និរន្តរភាព​រាជធានី​ភ្នំពេញ ២០១៨-២០៣០ (២). ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ទីក្រុង​និរន្តរភាព ឆ្នាំ​២០២០-២០៣០ សម្រាប់​ទីក្រុង​ចំនួន​ប្រាំពីរ (​ព្រះសីហនុ កែប សៀមរាប បាត់ដំបង បាវិត កំពុងចាម និង​សួង​) (៣). ការសិក្សា​ការវាយតម្លៃ​សក្ដានុពល​ការភិវឌ្ឍន៍​បៃតង​នៅ​កម្ពុជា និង​ផលប៉ះពាល់​បរិស្ថាន សេដ្ឋកិច្ច និង​សង្គម​នៃ​ការអភិវឌ្ឍន៍​ឧស្សាហកម្ម​បៃតង និង​(៤). ការអនុវត្ត​ថាមពល​និរន្តរភាព​ក្នុង​វិស័យ​កាត់ដេរ និង​(៥) លទ្ធផល​មួយ​ចំនួន​ទៀត​ស្ថិត​ក្នុង​គម្រោង​កំពុង​អនុវត្ត​នាពេល​បច្ចុប្បន្ន​។

​ក្រសួង​បរិស្ថាន និង GGGI នឹង​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អាទិភាព​រួម​មាន​៖ ឧស្សាហកម្ម​បៃតង និង​អគារ​បៃតង ការកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​មេ​តាន ការគ្រប់គ្រង​សំណល់​រឹង និង​រាវ​ប្រកបដោយ​និរន្តរភាព ការដឹកជញ្ជូន​ដោយ​និរន្តរភាព និង ហិរញ្ញប្បទាន​បៃតង​ប្រកប​ដោយ​នវានុវត្តន៍​ដូចជា ហិរញ្ញប្បទាន​កាបូន និង​មូលប័ត្រ និង​សញ្ញាប័ណ្ណ​បៃតង​ជាដើម​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012717399 ឬ តាម Whatsapp | Telegram : 012717399 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» | ទូរស័ព្ទ៖ 012717399

អាសយដ្ឋាន ៖ # Email: hunpisettvnews@gmail.com