ទាន់ហេតុការណ៍
យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល ==> បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា ==> អរគុណសន្តិភាព សូមចូលរួមអបអរសាទរលោកឧត្តមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ដែលត្រូវបានទទួលការតែងតាំងជាប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦ ០៥៧បណ្ណត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន ៤ភូមិស្ថិតនៅឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ==> ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ ==> សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) ប្រចាំព្រះរាជាណាចក្រកម្ពុជា បើកកិច្ចប្រជុំចង្អៀតគណៈកម្មាធិការនាយក ដើម្បីត្រួតពិនិត្យសកម្មភាពការងារប្រចាំឆ្នាំ និងលើកទិសដៅការងារបន្តរបស់ខ្លួនសម្រាប់ឆ្នាំ២០២៥ ==> សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញដឹកនាំប្រជុំពេញអង្គព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ដើម្បីពិនិត្យហើយឱ្យយោបល់លើ៖ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា
0

ថ្នាក់ដឹកនាំ សមាគម​រាជសីហ៍ ចុះសួរសុខទុក្ខ និង​ផ្តល់​អំណោយ​ជូន កីឡាករ​យូ​ដូ ជនពិការ​ចំនួន​២០​នាក់ ដែល​កំពុង​ហ្វឹកហាត់​ត្រៀម​ចូលរួម​ការប្រកួត «​កីឡា​ស៊ី​ហ្គេម​»​នៅ​កម្ពុជា​

ថ្នាក់ដឹកនាំ សមាគម​រាជសីហ៍ ចុះសួរសុខទុក្ខ និង​ផ្តល់​អំណោយ​ជូន កីឡាករ​យូ​ដូ ជនពិការ​ចំនួន​២០​នាក់ ដែល​កំពុង​ហ្វឹកហាត់​ត្រៀម​ចូលរួម​ការប្រកួត «​កីឡា​ស៊ី​ហ្គេម​»​នៅ​កម្ពុជា​

«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ទូរស័ព្ទទំនាក់ទំនង012 71 73 99 | 069 71 73 99

http://hunpisettvnews.com

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​០៥ ខែ​មេសា ឆ្នាំ​២០២៣ លោក ជា កុសល អគ្គលេខាធិការរង សមាគម​រាជសីហ៍ ជា​តំណាង ឯកឧត្តម ស៊ូ​ម សារឿ​ន ប្រធាន​សមាគម​រាជសីហ៍ អមដំណើរ​ដោយ លោក អ៊ួ​ង សា​រុម ប្រធាន​ប្រឹក្សា​យោបល់​សមាគម​រាជសីហ៍​សាខា​រាជធានី​ភ្នំពេញ និង​សហការី បាន​ចុះ​សួរសុខទុក្ខ និង​នាំ​អំណោយ ជូន​ដល់​កីឡាករ​យូ​ដូ​ជនពិការ​ចំនួន​២០​នាក់ នៅ​ក្លឹប​កីឡា​យូ​ដូ​ជនពិការ ស្ថិត​នៅ​វិទ្យាល័យ​អប់រំ​ពិសេស​ភ្នំពេញ​ថ្មី ស្ថិតក្នុង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដែល​កំពុង​ហ្វឹកហាត់​ត្រៀម​ចូលរួម​ការប្រកួត “​កីឡា​ស៊ី​ហ្គេម​លើក​ទី​១២ ឆ្នាំ​២០២៣” នាពេល​ខាងមុខ​នេះ​។​

​អំណោយ​ដែល​បាន​ផ្តល់​ជូន​រួមមាន​៖
– អង្ករ​ចំនួន​១៥០​គី​ឡូ​
– មី​ចំនួន​១០​កេស​
– ទឹកស៊ីអ៊ីវ​ចំនួន​១០​យួរ​
– ទឹកត្រី​ចំនួន​១០​យួរ​
– ទឹក​ផ្លែឈើ​ចំនួន​២០​កេស​
– ម៉ាស់​ចំនួន​០១​កេស​
– ថវិកា​ចំនួន​៥០០ ០០០​រៀល (​ប្រាំ​រយ​ពាន់​រៀល​គត់​)​។

​ក្នុងឱកាស​នោះ លោក ជា កុសល បាន​ជម្រាប​ពី​សកម្មភាព​ការងារ​របស់​សមាគម ព្រមទាំង ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ ឯកឧត្តម ស៊ូ​ម សារឿ​ន ប្រធាន​សមាគម​រាជសីហ៍ ជូន​ចំពោះ​បងប្អូន​កីឡាករ កីឡាការិនី​ទាំងអស់ និង​សូម​ផ្តាំផ្ញើ​ដល់​បងប្អូន​ទាំងអស់ សូម​គាំទ្រ​សម្តេច​តេជោ ហ៊ុន សែន ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី សម្រាប់​នីតិកាល​ទី​៧ នៃ​រដ្ឋសភា និង​សូម​គាំទ្រ​យ៉ាង​ពេញទំហឹង ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី សម្រាប់​ពេល​អនាគត​។​

​បងប្អូន​កីឡាករ កីឡាការិនី​ទាំងអស់ បាន​សម្តែង​នូវ​ក្តី​រំ​ភេ​ី​ប​រីករាយ​ជា​អនេក និង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​សមាគម​រាជ​សីហ៍ ដែល​បាន​យកចិត្តទុកដាក់ គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ និង​ជួយ​ដល់​ការងារ​សង្គម​ដោយ​មិន​រើសអើង​។

​ពួកគាត់ សូម​ជូនពរ​អោយ​ថ្នាក់ដឹកនាំ និង​សមាជិកសមាគម​រាជសីហ៍​ទាំងអស់ មាន​សុខភាព​ល្អ ទទួល​ជោគជ័យ​គ្រប់​ភារកិច្ច ដេ​ី​ម្បី​បន្ត​ការងារ​សប្បុរស​ធម៌ និង​មនុស្សធម៌​ក្នុងសង្គម​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012717399 ឬ តាម Whatsapp | Telegram : 012717399 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» | ទូរស័ព្ទ៖ 012717399

អាសយដ្ឋាន ៖ # Email: hunpisettvnews@gmail.com