ទាន់ហេតុការណ៍
យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល ==> បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា ==> អរគុណសន្តិភាព សូមចូលរួមអបអរសាទរលោកឧត្តមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ដែលត្រូវបានទទួលការតែងតាំងជាប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦ ០៥៧បណ្ណត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន ៤ភូមិស្ថិតនៅឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ==> ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ ==> សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) ប្រចាំព្រះរាជាណាចក្រកម្ពុជា បើកកិច្ចប្រជុំចង្អៀតគណៈកម្មាធិការនាយក ដើម្បីត្រួតពិនិត្យសកម្មភាពការងារប្រចាំឆ្នាំ និងលើកទិសដៅការងារបន្តរបស់ខ្លួនសម្រាប់ឆ្នាំ២០២៥ ==> សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញដឹកនាំប្រជុំពេញអង្គព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ដើម្បីពិនិត្យហើយឱ្យយោបល់លើ៖ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា
0

ប្រធាន​សមាគម​រាជសីហ៍ សាខា​ខេត្ត​សៀមរាប នាំ​សហការី​ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​បងប្អូន​ខ្មែរ​ឥស្លាម​ក្រីក្រ ២០​គ្រួសារ នៅ​សង្កាត់​ចុង​ឃ្នៀស​

ប្រធាន​សមាគម​រាជសីហ៍ សាខា​ខេត្ត​សៀមរាប នាំ​សហការី​ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​បងប្អូន​ខ្មែរ​ឥស្លាម​ក្រីក្រ ២០​គ្រួសារ នៅ​សង្កាត់​ចុង​ឃ្នៀស​

«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ទូរស័ព្ទទំនាក់ទំនង012 71 73 99 | 069 71 73 99

http://hunpisettvnews.com

​ខេត្តសៀមរាប​៖ លោក ទ្រឿង សំរិទ្ធ អគ្គលេខាធិការរង និង​ជា​ប្រធាន​សមាគម​រាជសីហ៍​សាខា​ខេត្ត​សៀមរាប តំណាងឱ្យ ឯកឧត្តម ស៊ូ​ម សារឿ​ន ប្រធាន​សមាគម​រាជសីហ៍ បាន​ដឹកនាំ​សហការី​ចុះ​សួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​បងប្អូន​ខ្មែរ​ឥស្លាម​ដែល​មាន​ភាពខ្វះខាត​ចំនួន ២០​គ្រួសារ រស់នៅ ភូមិ​លេខ​៥ សង្កាត់​ចុង​ឃ្នៀស ក្រុង​សៀមរាប ខេត្តសៀមរាប នៅ​ថ្ងៃ​អាទិត្យ ទី​១១ ខែ​ធ្នូ ឆ្នាំ ២០២២​។​

​អំណោយ​ចែកជូន​ក្នុង​មួយ​គ្រួសារ​ទទួលបាន​៖
-​អង្ករ​ទម្ងន់ ១០​គ​ក្រ​
-​ប្រេងឆា​ចំនួន ១​ដប​
-​ស្ករស​ចំនួន ១​គី​ឡូ​
-​ទឹកដោះគោ​ខាប់ ២​កំប៉ុង
​សរុប​ជា​ទឹកប្រាក់​ចំនួន ៨០ ម៉ឺន​រៀល​

​អំណោយ​ទាំងនេះ​ទទួលបាន​ពី​សប្បុរសជន​នានា ជាពិសេស​ពី លោក ម៉ាន ម្នោ ម្ចាស់​ភោជនីយដ្ឋាន​ផ្ទះបាយ​គ្រួសា​រ​មូស្លិម​។

​ពិធី​នោះ​មាន​ការអញ្ជើញ​ចូលរួម​ពី លោក ចៅសង្កាត់​ចុង​ឃ្នាស​, ចៅសង្កាត់រង​ទី​១ លោក​មេភូមិ ៥ សមាជិក ព្រមទាំង ម៉ៃ អោ​ង បងប្អូន កូន ក្មួយ ជាទី​គោរព​ស្រលាញ់​រាប់អាន ។​

​លោក ទ្រឿង សំរិទ្ធ មានប្រសាសន៍ថា ត្បិត​តែ​ជា​អំណោយ​បន្តិចបន្តួច​តែ​ជា​ការបង្ហាញ​អំពី​ទឹកចិត្ត និង​ការចែករំលែក​ជួយ​គ្នា​ក្នុង​កាលៈទេសៈ​លំបាក​មួយ​គ្រា​របស់​សមា​គម​រាជសីហ៍ ចំពោះ​បងប្អូន​ខ្មែរ​ឥស្លាម​។​

​លោក ទ្រឿង សំរិទ្ធ បាន​ពាំនាំ​ពាក្យ​សួរសុខទុក្ខ ពី ឯកឧត្តម​ប្រធាន ស៊ូ​ម សារឿ​ន ដែល​តែងតែ​ខ្វាយខ្វល់​អំពី​ទុក្ខ​កំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​យើង​គ្រប់​មូលដ្ឋាន​។

​ជាទី​បញ្ចប់​បងប្អូន​ខែ្មរ​ឥស្លាម​សូម​ថ្លែងអំណរគុណ​ដល់​សមាគម​រាជសីហ៍​ដែល​បាន​ផ្តល់​ជូន​អំណោយ​នេះ​ដល់​ពួកគាត់​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012717399 ឬ តាម Whatsapp | Telegram : 012717399 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» | ទូរស័ព្ទ៖ 012717399

អាសយដ្ឋាន ៖ # Email: hunpisettvnews@gmail.com