ទាន់ហេតុការណ៍
យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល ==> បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា ==> អរគុណសន្តិភាព សូមចូលរួមអបអរសាទរលោកឧត្តមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ដែលត្រូវបានទទួលការតែងតាំងជាប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦ ០៥៧បណ្ណត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន ៤ភូមិស្ថិតនៅឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ==> ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ ==> សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) ប្រចាំព្រះរាជាណាចក្រកម្ពុជា បើកកិច្ចប្រជុំចង្អៀតគណៈកម្មាធិការនាយក ដើម្បីត្រួតពិនិត្យសកម្មភាពការងារប្រចាំឆ្នាំ និងលើកទិសដៅការងារបន្តរបស់ខ្លួនសម្រាប់ឆ្នាំ២០២៥ ==> សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញដឹកនាំប្រជុំពេញអង្គព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ដើម្បីពិនិត្យហើយឱ្យយោបល់លើ៖ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា
0

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​នៃ​វិទ្យាស្ថាន​វ៉ាន់ដា ប្រមាណ​ជាង ៤​ពាន់​នាក់​

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​នៃ​វិទ្យាស្ថាន​វ៉ាន់ដា ប្រមាណ​ជាង ៤​ពាន់​នាក់​

«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ទូរស័ព្ទទំនាក់ទំនង012 71 73 99 | 069 71 73 99

http://hunpisettvnews.com

នៅ​ព្រឹក​ថ្ងៃ​ពុធ ១​កើត ខែ​ចេត្រ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០២៣ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​នៃ​វិទ្យាស្ថាន​វ៉ាន់ដា​ចំនួន ៤.៧០៥ នាក់ ក្នុងនោះ​មាន​កម្រិត​បរិញ្ញាបត្ររ​ង និង កម្រិត​បរិញ្ញាបត្រ​។ ពិធី​នេះ​បាន​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​សន្និបាត និង ពិព័រណ៍​កោះ​ពេជ្រ​។​

​សម្ដេច​តេជោ ហ៊ុន សែន ពិតជា​រីករាយ​ដែល​បាន​អញ្ជើញ​មក​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត នៃ​វិទ្យាស្ថាន វ៉ាន់ដា នា​ថ្ងៃនេះ​។ សម្តេច​តេជោ​បានចាត់ទុ​ក​ថា នេះ​ធនធានមនុស្ស​មិន​អាច​ខ្វះ​បាន​នៅក្នុង​សង្គម ជាពិសេស​តម្រូវការ​ជំនាញ នៃ​គ្រឹះស្ថាន​ការងារ​តាម​ស្ថាប័ន​នានា​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា និស្សិត​វិទ្យាស្ថាន​វ៉ាន់ដា ដែល​បណ្តុះបណ្តាល​ជំនាញ​ផ្នែក​គណនេយ្យ គឺ​ស្ទើរតែ​ទាំងស្រុង​ជា​ស្ត្រី​។​

​សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​រំលឹក​ឡើងវិញ​ដល់​ក្រសួង​ស្ថាប័ន​ឱ្យ​មាន​ការជំរុញ​ការជ្រើសរើស​ស្ដ្រី​ចូលប​ម្រើ​ការងារ​នៅក្នុង​ក្របខណ្ឌ​មន្ដ្រីរាជការ ជាពិសេស​អាច​ឱ្យ​ស្ដ្រី​ចូលកាន់​តំណែង​នៅ​តួនាទី​រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ​របស់​ក្រសួង​,​ស្ថាប័ន នី​មួយៗ​ផងដែរ​។ សម្តេច​តេជោ នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ទៅ​ដល់​និស្សិត​ដែល​បញ្ចប់​ការសិក្សា​ទាំងអស់ ត្រូវ​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​សិក្សា​ស្វែង​យល់​បន្ថែមទៀត តាមរយៈ ការបង្កើន​ចំណេះដឹង និង​សមត្ថភាព​របស់​ខ្លួន ដោយ​មិន​ត្រូវ​ធ្វេសប្រហែស​ឡើយ​។​

​សម្ដេច​តេជោ​បន្តថា ការសម្រេចចិត្ត​របស់​សម្ដេច​គឺ​ពិតជា​ត្រឹមត្រូវ ដែល​បាន​បើកឱកាស​ឱ្យ​វិស័យ​ឯកជន​ចូលរួម​ក្នុង​វិស័យ​អប់រំ ចាប់ពី​ថ្នាក់​មត្តេយ្យ​រហូតដល់​ថ្នាក់​ឧត្ដមសិក្សា ដើម្បី​អាច​ឱ្យ​សិស្ស និស្សិត​អាច​ជ្រើសរើស​គ្រឹះស្ថានឧត្ដមសិក្សា​ក្នុង​ការសិក្សា​របស់​ពួកគេ​។​

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា​នៅពេល​ខាងមុខ​នេះ នឹងមាន​គ្រឹះស្ថានឧត្ដមសិក្សា​បរទេស​មួយចំនួនទៀត នឹង​មក​បើក​ដំណើការ​នៅ​កម្ពុជា ដែល​នឹង​ផ្ដល់ឱកាស​ឲ្យ​កូន​ខ្មែរ​យើង​បាន​សិក្សា​នៅ​ក្នុង​ប្រទេស​ដោយ​មិន​ចាំបាច់​ទៅ​សិក្សា​នៅ​បរទេស​ដែល​មាន​ការចំណាយ​ច្រើន​នោះ​។ សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់ថា យើង​កុំ​ធ្វើ​អ្នកខ្លាំង​ក្នុង​ចំណោម​អ្នក​ខ្សោយ គឺ​ត្រូវ​ធ្វើ​ជា​អ្នកខ្លាំង​ក្នុងចំណោម​អ្នកខ្លាំង ស្របពេល​ដែល​សម័យនេះ គឺជា​សម័យកាល​ប្រកួតប្រជែង មិនមែន​ជា​សម័យកាល​ផ្ដួលរំលំ​ដៃគូ​នោះទេ​។​

​នៅ​ថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន មានប្រសាសន៍​ពី​ព្រះរាជ​ពិធី​ដែល​ព្រះករុណា ព្រះមហាក្សត្រ ស្តេច​យាង​ប្រោស​ព្រះរាជ​ប្រទាន​ព្រះ​អគ្គិកីឡា​សម្រាប់​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ នៅ​ប្រាសាទអង្គរវត្ត ដែល​ជា​ព្រឹត្តិការណ៍​មួយ​ដ៏​ធំ និង​ទទួល​ជោគជ័យ​យ៉ាង​ធំធេង​។​សម្ដេច​តេជោ​បានបញ្ជាក់​ថា នៅពេលនេះ ព្រះអង្គ​កំពុង​គង់នៅ​ព្រះរាជដំណាក់​ធំ​នៅ​ខេត្ត​សៀមរាប​។ សម្តេច​បញ្ជាក់ថា ព្រះរាជដំណាក់​ដែល​ឆេះ គឺជា​ព្រះរាជដំណាក់​តូច ដែល​ហ្លួង​សម្តេចម៉ែ​ធ្លាប់​គង់​នៅ មិនមែន​ព្រះរាជដំណាក់​ធំ​នោះ​ទេ​។

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​ប្រកាស​ពី​ការចាប់ខ្លួន​បុគ្គល​ពីររូប​ដោយ​សមត្ថកិច្ច ដែល​បាន​ប្រមាថ​ព្រះ​ចេស្តារ​ព្រះករុណា ព្រះមហាក្សត្រ ក្នុង​ពេល​ព្រះអង្គ​គង់នៅ និង​ជា​ព្រះរាជ​វត្តមាន​ដ៏​វិសេសវិសាល ប្រោស​ព្រះរាជ​ប្រទាន​ព្រះ​អគ្គិកីឡា​សម្រាប់​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ នៅ​ប្រាសាទអង្គរវត្ត ដែល​ជា​សកម្មភាព​ប្រមាថ​មួយ​មិន​អាច​អត់ឱន និង​លើកលែង​បានឡើយ​។ សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​បញ្ជា​ឱ្យ​ទូរទស្សន៍​ទាំងអស់​ចាក់​ឡើង​វិញ​ទាំងអស់​នូវ​កម្មវិធី ព្រះរាជ​ពិធី​ប្រោស​ព្រះរាជទាន​ព្រះ​អគ្គិ​ជ័យ​កីឡា និង​ពិធី​រត់​ភ្លើង​គប់​កីឡា សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ និង​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ឆ្នាំ​២០២៣ នៅ​ប្រាសាទអង្គរវត្ត ក្រោម​ព្រះរាជាធិបតី ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ហើយ​ឲ្យ​ពិនិត្យឡើងវិញ​ថា​តើ​មាន​ចំណុច​សកម្មភាព​ណា​ដែល​ចាត់ទុកថា​ជា​ការប្រមាថ​ព្រះ​ចេស្ដា​ព្រះអង្គ​នោះ​។

​សម្តេច​តេជោ ហ៊ុន សែន បាន​ប្រកាស​ដល់​អ្នកវិភាគ​មួយចំនួន​ពាក់ព័ន្ធ​ការឡើង​ផ្កាយ​៤ របស់​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត​។ សម្តេច​ប្រកាស​ថា សម្តេច​មិន​ហៅ​អស់លោក​អ្នកវិភាគ​ទាំងនោះ​ជា​«​អា​ល្ងង់​ទូ​ទេ​» សម្តេច​សូម​ហៅថា «​ជា​បណ្ឌិត​ខ្វះ​ការយល់ដឹង​»​ពាក់ព័ន្ធ​នឹង​ឋានន្តរស័ក្តិ​របស់​កងទ័ព​។​សម្តេច​តេជោ​បាន​បន្តថា ពេល​នាយ​ឧត្តមសេនីយ៍ ហ៊ុន ម៉ា​ណែ​ត ចេញពី​មេបញ្ជាការ​កងទ័ពជើងគោក មក​ធ្វើ​ន​យ​បាយ អ្នក​ដែល​ត្រូវ​មក​ជំនួស គឺ​មេបញ្ជាការរង​កងទ័ព​ជើងគោក​បច្ចុប្បន្ន គឺ​ឯកឧត្តម ម៉ៅ សុផាន់ (​មេ​កងពល ង​៧០)​មិនមែនជា ឯកឧត្តម ហ៊ុន ម៉ានិត នោះទេ​។​

​មុន​នឹង​បញ្ចប់ សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​អបអរសាទរ​ចំពោះ​និស្សិត​ជ័យលាភី​ទាំងអស់​ដែល​ទទួល​សញ្ញាបត្រ​នៃ​ថ្ងៃនេះ និង​ជូនពរឲ្យ​ទទួលបាន​នូវ​ភាពជោគជ័​យទាំង​ការងារ និង​ការសិក្សា​នា​ពេល​បន្តបន្ទាប់​ទៀត​៕

 

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012717399 ឬ តាម Whatsapp | Telegram : 012717399 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» | ទូរស័ព្ទ៖ 012717399

អាសយដ្ឋាន ៖ # Email: hunpisettvnews@gmail.com