ទាន់ហេតុការណ៍
យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល ==> បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា ==> អរគុណសន្តិភាព សូមចូលរួមអបអរសាទរលោកឧត្តមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ដែលត្រូវបានទទួលការតែងតាំងជាប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦ ០៥៧បណ្ណត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន ៤ភូមិស្ថិតនៅឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ==> ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ ==> សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) ប្រចាំព្រះរាជាណាចក្រកម្ពុជា បើកកិច្ចប្រជុំចង្អៀតគណៈកម្មាធិការនាយក ដើម្បីត្រួតពិនិត្យសកម្មភាពការងារប្រចាំឆ្នាំ និងលើកទិសដៅការងារបន្តរបស់ខ្លួនសម្រាប់ឆ្នាំ២០២៥ ==> សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញដឹកនាំប្រជុំពេញអង្គព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ដើម្បីពិនិត្យហើយឱ្យយោបល់លើ៖ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា
0

កម្ពុជា​នៅតែ​ជា​កន្លែង​ដែល​មាន​វត្តមាន​សត្វ​ទន្សោង​ច្រើនជាងគេ​នៅលើ​ពិភពលោក​

កម្ពុជា​នៅតែ​ជា​កន្លែង​ដែល​មាន​វត្តមាន​សត្វ​ទន្សោង​ច្រើនជាងគេ​នៅលើ​ពិភពលោក​

«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ទូរស័ព្ទទំនាក់ទំនង012 71 73 99 | 069 71 73 99

http://hunpisettvnews.com

សត្វ​ទន្សោង​នៅ​ទូទាំង​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​មាន​ប្រមាណ​ជាង ១៥០០ ក្បាល​។ ដោយឡែក​បើ​ផ្អែក​តាម​តាម​ទិន្នន័យ​របស់​អង្គការ IUCN​វិញ ចំនួន​សត្វ​ទន្សោង​ត្រូវបាន​គេ​ប៉ាន់ស្មាន​ថា​នៅ​សល់​តែ​ប្រមាណ ៤.០០០​ក្បាល នៅលើ​ពិភពលោក​ប៉ុណ្ណោះ​។

​តាម​ការសិក្សា ចំនួន​សត្វ​ទន្សោង​បាន​ថយចុះ​យ៉ាងច្រើន​ក្នុង​រយៈពេល​ពីរ​បី​ទសវត្សរ៍​ចុងក្រោយ​នេះ ដោយសារ​ការបាត់បង់​ទីជម្រក​និង​ការ​បរបាញ់​យក​សាច់​និង​ស្នែង​។ សត្វ​ទន្សោង ត្រូវបាន​គេ​កត់ត្រា​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​ជិត​ពូជ​នៅលើ​ពិភពលោក​។ សត្វ​ទន្សោង គេ​ឃើញ​វា​រស់​នៅ​រាយប៉ាយ​ស្ទើរ​គ្រប់​ទីកន្លែង​មានដូចជា តំបន់​ភូមិភាគ​ឦសាន និរតី និង​ភាគ​ខាងជើង នៃ​ប្រទេស​កម្ពុជា​។ វា​មាន​ផងដែរ នៅ​ភូមា ឡាវ ម៉ាឡេស៊ី វៀតណាម និង​ថៃ​។​

​សត្វ​ទន្សោង​ចូលចិត្ត​រស់នៅ​តំបន់​ព្រៃ​ល្បោះ វាលស្មៅ ព្រៃ​គម្ពោត​ជាដើម និង​ចូល​ចិត្ត​រកស៊ី​នៅ​តាម​មាត់​អូរ​។ វា​មិនសូវ​រស់នៅ​តំបន់​មាន​ទី​ជម្រាល​ប៉ុន្មាន​នោះទេ​។ វា​ចូលចិត្ត​រស់នៅ​ជា​ហ្វូងៗ ឬ​នៅ​ជាមួយ​គោព្រៃ ប្រើ​ស ខ្ទីង​ជាដើម​។ ពួក​វា​ចេញ​រកស៊ី​នៅពេល​ព្រលឹម និង​ពេល​ព្រលប់​។ ជាធម្មតា ទន្សោង​មេ​ចាស់​ជាងគេ តែងតែ​ជា​អ្នកដឹកនាំ​ហ្វូង​។ ទន្សោង​បន្ត​ពូជ នៅ​ខែ​ឧសភា​ដល់​មិថុនា និង​អាច​បង្កើត​កូន​បាន ១​ទៅ​២​ក្បាល បន្ទាប់​ពី ពពោះ រយៈពេល ១០​ខែ ហើយ​មេ​អាច​ដោយ​ឈ្មោល​ម្ដងទៀត ក្រោយ​ពេល​កើតកូន​បាន​២​ខែ​។​

​សត្វ​ទន្សោង ជា​ប្រភេទ​សត្វ​មួយ​ដែល​ទទួលរង​នូវ​ការគំរាមកំហែង​យ៉ាងខ្លាំង​ពី​ការ​បរបាញ់​ខុសច្បាប់ ដើម្បី​យក​សាច់ និង​ស្នែង​។ បច្ចុប្បន្ន សត្វ​ប្រភេទ​មាន​ដោយ​កម្រ ហើយ​ប្រទេស​មួយចំនួន​ដែល​ធ្លាប់តែ​មាន​ពួក​វា​រស់នៅ ក៏​ស្ទើរតែ​ផុត​ពូជ​អស់​ទៅហើយ​៕
​ប្រភព​៖​នេ​ត ភ​ក្ត្រា​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012717399 ឬ តាម Whatsapp | Telegram : 012717399 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» | ទូរស័ព្ទ៖ 012717399

អាសយដ្ឋាន ៖ # Email: hunpisettvnews@gmail.com